គ្នាយើងខ្លះទងជាអាចឆ្ងល់ថាអ្វីទៅជាអាហារសុខភាព ឮតែគេនិយាយពីអាហារប្រភេទនេះ។ តើអាហាសុខភាពពិបាករក ឬមានតម្លៃថ្លៃ? មិនដូចនោះទេ អាហារសុខភាពមិនមែនសុទ្ធតែជាអាហារដែលយើងពិបាករក និងមានតម្លៃថ្លៃនោះទេ។ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកផ្លែឈើចំនួនប្រាំមួយប្រភេទ ដែលងាយរក និងមិនសូវមានតម្លៃថ្លៃ ហើយល្អចំពោះសុខភាពទៀត។
១. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរដោយជាតិសរសៃខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗជាច្រើនទៀត។ ផ្លែប៉ោម អាចជាជម្រើសអាហារសម្រន់ដ៏ល្អ និងអាចជួយឲ្យយើងឆ្អែតនៅចន្លោះពេលញ៉ាំអាហារផង។
២. ថ្លែប័រ
ផ្លែប័រ អាចថាខុសប្លែកពីផ្លែឈើមួយចំនួនផ្សេងទៀត ព្រោះថាផ្លែនេះមានផ្ទុកអាស៊ីដខ្លាញ់ល្អចំពោះសុខភាពជំនួសឲ្យកាបូអ៊ីដ្រាត។ ក្រៅពីនេះ ផ្លែប័រក៏មានផ្ទុកជាតិសរសៃខ្ពស់ ប៉ូតាស្យូម និងវីតាមីនC ផងដែរ។