home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សម័យ​ឥឡូវ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ ព្រោះ...

សម័យ​ឥឡូវ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ ព្រោះ...

លោក​វេជ្ជបណ្ឌិត​ឯកទេស​​ទូទៅ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ដឹង​ថា សម័យនេះ​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន​មិន​អាច​ជួយ​ឲ្យ​សុខភាព​រឹងមាំ​បាន​ទេ ព្រោះ​របស់​អស់​ទាំងនោះ​សុទ្ធ​សឹង​តែ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​នាំ​ឲ្យ​យើង​ឈឺ​ច្រើន​លើស​ដើម។

គ្រូពេទ្យ​ខាង​លើ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ មិន​អាច​ជួយ​បាន​ឡើយ៖ “សម័យ​នេះ​អ្វី​ក៏ update ដែរ​មិន​ថា​បន្លែ ផ្លែឈើ ត្រី សាច់ គឺ​លែង​មាន​ធម្មជាតិ​ទៀត​ហើយ លើកលែង​តែ​របស់​ខ្លួនឯង។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ អ្នក​ខ្លះ​គ្មាន​លទ្ធភាព​ទិញ​ផ្លែឈើ​ញ៉ាំ​ទេ ញ៉ាំ​តែ​បាយ​ស ត្រីងៀត ត្បិត​តែ​ស្គមស្គាំង​មែន តែ​មិន​ឈឺ​សោះ ព្រោះ​ថា​គាត់​មិន​បាន​បន្ថែម​សារធាតុ​គីមី​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ខ្លួន”។

អត្ថបទពាក់ព័ន្ធ៖ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​

បន្លែផ្លែឈើHello_គ្រូពេទ្យ

ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ញ៉ាំ​បន្លែ ផ្លែឈើ គឺ​ដើម្បី​ទទួល​បាន​វីតាមីន ជាតិកាក​សរសៃ ទុក​ជួយ​ទប់ទល់​ជំងឺ​ផ្សេង​ៗ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ជ្រើសរើស​បន្លែ ផ្លែឈើ​ខុស មានជាតិ​គីមី​​វិញ វា​នឹង​ធ្វើឲ្យ​សុខភាព​យើង​កាន់តែ​ទ្រុឌទ្រោម​ឡើង​ៗ មាន​បញ្ហា​ក្រពះ ពោះវៀន ថ្លើម ព្រោះ​ថាបច្ចុប្បន្ន​ពិបាក​រក​របស់​ធម្មជាតិ​ណាស់។

ដើម្បី​ទទួល​បាន​សុខភាព​ល្អ វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន​គ្រាប់​ដែល​ជាពពួក​វីតាមីន​បំពេញ​បង្គ្រប់​នូវ​អ្វី​ដែល​អាហារ​មិន​អាច​បំពេញ​បាន។ ងាក​មក​មើល​របស់​គ្មាន​ជាតិ​គីមី​នៅ​ក្បែរ​ខ្លួន​វិញ លោក​បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឃ្មុំ ចេក ស្វាយ ល្ហុងទុំ ដែល​អាច​ដាំ​ដោយ​ខ្លួនឯង​បាន និង​ចៀស​របស់​នាំចូល ព្រោះ​តិច​ច្រើន​តែង​មាន​ប្រើ​ថ្នាំ។

អត្ថបទ​ពាក់ព័ន្ធ៖ កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 21/05/2019
x