home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ

ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ

ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែល​អត់ម្ទេស​​មិនបាន​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចងចាំ។

ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ​កាតា និង​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងត្បូង លើ​មនុស្ស ៤.៥០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នកញ៉ាំម្ទេស ៥០​ក្រាម/ថ្ងៃ ប្រឈម​នឹង​ហានិភ័យ ២ដង ជួប​បញ្ហា​ខ្សោយ​ការចងចាំ បើធៀ​បនឹង​អ្នក​មិន​ញ៉ាំម្ទេស។ ហើយ​ការញ៉ាំ​ម្ទេសច្រើន ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​ការចងចាំ ៥៦% ក្នុង​រយៈពេល ១៥​ឆ្នាំ​ក្រោយ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ មិនច្បាស់​ពីភាព​ពាក់ព័ន្ធ​គ្នា រវាង​ការ​ញ៉ាំ​ម្ទេស​ច្រើន និង​ការ​ធ្លាក់ចុះ​ការចងចាំ​នោះទេ។ ប៉ុន្ដែ​ការសិក្សា បានបកស្រាយ​ថា សមាសធាតុ​សកម្ម Capsaicin មាន​ក្នុង​ផ្លែម្ទេស អាច​បង្កឲ្យ​មាន​បញ្ហា​នេះ ព្រោះ​សមាសធាតុ​សកម្ម Capsaicin ខ្ពស់ ត្រូវប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​អសកម្ម​សរសៃ​ប្រសាទ ដែល​មាន​មុខងារ​ធ្វើឲ្យ​ដឹង​ការ​ឈឺចាប់។

ប៉ុន្ដែ​ការសិក្សា​នេះ ពុំមាន​រួមបញ្ចូល​ជំងឺភ្លេចភ្លាំង​នោះទេ ដោយ​ធ្វើ​ត្រឹមតែ​តេស្ត​សាកល្បង​​លើ​ការ​ចងចាំ និង​គណិតវិទ្យា​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 24/07/2019
x