home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​

អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​

ជា​ការពិត​ណាស់​ ចំណីអាហារ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​រាងកាយ​​យើង​ត្រូវការ។​ ប៉ុន្តែ​ អាហារ​មួយ​ចំនួន​ អាច​បង្អាក់​នូវ​ដំណើរការ​រាងកាយ​ ដែល​បង្ក​ជា​ការ​រលាក​ផ្សេងៗ​បាន​ផង​ដែរ។​

ការ​រលាក​មិន​ត្រឹមតែ​បណ្ដាល​ឲ្យ​មាន​ភាព​ខុស​ប្រក្រតី​នៅ​ក្នុង​រាងកាយ​ ​ជាហេតុ​នាំឲ្យ​មាន​ការ​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្ក​ជា​របួស​ថែម​ទៀត​ផង។

.​អ្វី​ទៅ​ជា​ការ​រលាក?

ការ​រលាក​កើតឡើង​ដោយសារ​តែ​រាងកាយ​​ឆ្លង​នូវ​បាក់តេរី និង​មេរោគ​ផ្សេងៗ។ ដើម្បី​កម្ចាត់​សរីរាង្គ​ទាំងនេះ​ រាងកាយ​យើង​ត្រូវ​ការ​អង់ទីករ​ជា​ចាំបាច់។

យ៉ាងណាមិញ​ ដោយសារ​បែបបទ​ក្នុង​ការរស់នៅ​ និង​ទម្លាប់​ក្នុង​ការ​ញ៉ាំ​អាហារ​មិន​សមរម្យ ប្រព័ន្ធ​ភាព​ស៊ាំ​យើង ​នឹង​រង​នូវ​ការបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

អាហារ​​អាច​​បណ្ដាល​​ឲ្យ​មាន​ការ​រលាក​

មិនមែន​គ្រប់​អាហារ​ទាំងអស់​ សុទ្ធតែ​បង្ក​ឲ្យ​មាន​ការ​រលាក​ធ្ងន់ធ្ងរ​នោះ​ទេ។​ បើយើង​​ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​សារធាតុចិញ្ចឹមពពួកម៉ាក្រូនិងមីក្រូ (macro and micro-nutrients) ​នោះ​យើង​​នឹង​ប្រឈមមុខ​នឹង​ការ​រលាក​តិច​ជាង។​

អ្នកស្រី​Priya​ Palan​ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​នៅ​មន្ទីរពេទ្យZen Multispecialty ទីក្រុង​Mumbai ប្រទេស​ឥណ្ឌា មាន​ប្រសាសន៍​ថា​ ចំពោះ​ការ​រលាក​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​រាងកាយ​​យើង​បាត់បង់​កម្លាំង​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នានា​ ដោយសារ​ភាព​ស៊ាំ​​ ស្ថិត​នៅ​កម្រិត​ទាប​។​ ដូច្នេះ​ហើយ​ បើ​យើង​​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​ នោះ​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។

ដូចនេះ​ បើ​របប​អាហារ​យើង​ ភាគ​ច្រើន​ជា​​អាហារ​ទាំង​ប្រាំ​ប្រភេទ​នេះ​ ឱកាស​ដែល​កើត​នូវ​ការ​រលាក​រ៉ាំរ៉ៃ​ ច្បាស់​ជា​គេច​មិន​រួច​ឡើយ។

. ស្ករ

យើង​ទាំងអស់​គ្នា​សុទ្ធតែ​បាន​ដឹង​រួចហើយ​ថា​ ការ​ញ៉ាំ​​ស្ករ​ច្រើន​ ជាពិសេស​ស្ករ​ចម្រាញ់​ គឺ​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ។​ ហេតុផល​ដែល​នៅ​ពី​ក្រោយ​ការ​រលាក​ និង​ហើម​ បន្ទាប់ពី​ញ៉ាំ​ស្ករ​ច្រើន​ ​ពីព្រោះ​តែ​ជាតិ​ស្ករ Fructose ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​​នៅ​ក្នុង​រាងកាយ​យើង​ ដែល​រាំងស្ទះ​តុល្យភាព​អ័រម៉ូន​ទាំងមូល។

. អាហារ​ចៀន

រាល់​អាហារ​ចៀន​ទាំងអស់​ សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​មិនល្អ​ ហើយ​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ពេក​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​ធាត់​ប៉ុណ្ណោះ​ទេ​ វា​ក៏​​បង្កើន​ប្រូតេអ៊ីន​រលាក​ ដែល​ហៅថា CRP ថែម​ទៀត​ផង។

អាហាររលាក

. ជាតិ​អាល់កុល

ដោយសារ​តែ​ជាតិ​អាល់កុល​ គឺ​ជា​កាឡូរី​ទទេ​ ពុំ​មាន​សារធាតុ​ចិញ្ចឹម​ទាល់តែសោះ​ ដូច្នេះ​ហើយ​ កាឡូរី​ទាំងនោះ​ មិន​បាន​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​យើង​នោះ​ទេ។​ ជាង​នេះ​ទៀត​សោត​ ជាតិ​អាកុល​ប៉ះពាល់​ទៅដល់​ថ្លើម​យើង​ដោយ​ផ្ទាល់ ដែល​បង្ក​ជា​ការ​រលាក​នៅ​ក្នុង​រាងកាយ​​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចុក​រោយ​ និង​ឈឺចាប់​នៅ​ក្នុង​សាច់ដុំ និង​សន្លាក់​ផង​ដែរ​។

. ភី​ហ្សា​ និង​ប៉ាស្តា

អាហារ​ទាំងនេះ​ គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​។ យោង​តាម​ការសិក្សា​មួយ​ ដែល​ចេញផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ Scientific American​ កាបូអ៊ីដ្រាត​ចម្រាញ់​ដែល​មាន​ដូចជា​នំប៉័ង​ ប៉ាស្តា​ ភីហ្សា​ និង​បឺហ្គឺ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់។​ ប្រសិនបើ​យើង​ញ៉ាំ​​អាហារ​​ទាំងនោះ​​ក្នុង​កម្រិត​សម​ល្មម​ នោះ​វា​មិន​មាន​ផល​ប៉ះ​ពាល់​នោះ​ទេ។​យ៉ាងណាមិញ​ បើ​យើង​ប្រតិកម្ម​ទៅ​នឹង​ជាតិ​ក្លុយតែន​ ឬ​ក៏​ញ៉ាំ​ច្រើន​ហួស​ប្រមាណ​​ នោះ​វា​នឹង​បណ្ដាល​ឲ្យ​រាង​កាយ​យើង​មាន​ការ​រលាក​ជាក់​ជា​មិន​ខាន​ឡើយ។​

. ជាតិ​ផ្អែម​សិប្បនិម្មិត

យើង​​តែងតែ​យល់​ឃើញ​ថា​ ការ​ទទួល​ទាន​ជាតិ​ផ្អែម​សិប្ប​និម្មិត​ជំនួស​ឲ្យ​ស្ករ​ធម្មតា​ នឹង​ជួយ​កាត់បន្ថយ​កាឡូរី​ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ច្រើន​ពេក​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ផង​ដែរ​។ ជាក់​ស្ដែង​ ជាតិ​ផ្អែម​ម​សិប្បនិម្មិត​អាច​ចូល​ទៅ​បំផ្លាញ​អតិសុខុមប្រាណ​នៃ​ពោះវៀន​ ដោយ​កាត់បន្ថយ​នូវ​កម្រិត​បាក់តេរី​ល្អ ​ដែល​បាក់តេរី​ទាំង​នេះ​ គឺជា​អ្នកគ្រប់គ្រង​សកម្មភាព​រលាក​នៅ​ក្នុង​រាងកាយ​​យើង។

ហេតុដូច្នេះហើយ​ ប្រសិនបើ​យើង​​ចង់​ទទួល​បាន​សុខភាព​ល្អ​ ដែល​ចាក​ឆ្ងាយ​ពី​ការ​រលាក​ផ្សេងៗ​ សូម​សាកល្បង​កាត់បន្ថយ​ ឬ​ចៀសវាង​អាហារ​ទាំង​៥ប្រភេទ​ខាងលើ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/healthy-eating/nutrition/5-foods-that-can-cause-inflammation/


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 17/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x