ការសិក្សា៖ ញ៉ាំ​ម្ទេសរាល់ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើងមាន​អាយុវែង

    ការសិក្សា៖ ញ៉ាំ​ម្ទេសរាល់ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើងមាន​អាយុវែង

    គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ដើម្បី​រស់នៅ​បាន​យូរ ប្រ​កប​ដោយ​សុខ​ភាព​ល្អ យើង​ត្រូវ​ហាត់​ប្រាណ មាន​របប​អាហារ​ត្រឹម​ត្រូវ និង​គេង​បាន​គ្រប់​គ្រាន់​ផង​ដែរ​។ តែ​គ្នា​យើង​ដឹង​ទេ​មាន​ការ​សិក្សា​មួយ​លើក​ឡើង​ថា​ការ​ញ៉ាំ​ម្ទេស​​រាល់​ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​ដែរ?

    ស្ដាប់​ទៅ​ដូច​ជា​ប្លែក​បន្តិច​មែនទេ? បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​សមាគម​សុខ​ភាព​បេះ​ដូង​សហរដ្ឋ​អាមេរិក​(AHA) បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ម្ទេស​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​មនុស្ស​យើង​មាន​អាយុ​វែង។ ការ​លើក​ឡើង​បែប​នេះ ដោយ​ហេតុ​ថា ម្ទេស​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ប្រ​ឆាំង​មហារីក និង​មាន​សារ​ធាតុ​ជួយ​គ្រប់​គ្រង​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ផង​ដែរ។ ដោយ​សារ​កត្តា​ទាំង​នេះ​ហើយ បាន​ជា​ការសិក្សា​ អះអាង​ថា​ម្ទេស​បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​របស់​មនុស្ស​យើង​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​។

    ម្ទេស Hello គ្រូពេទ្យ

    ការសិក្សា​នេះ​បាន​សិក្សា​លើ​ប្រវត្តិ​សុខ​ភាព​របស់​មនុស្ស​ជាង​៥សែន៧​ម៉ឺន​នាក់ មក​ពី​អ៊ីតាលី ចិន​ សហរដ្ឋអាមេរិក និង​អ៊ឺរ៉ង់។ ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ម្ទេស​រាល់​ថ្ងៃ​ មាន​ចំនួន​២៦​ភាគរយ​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​ជំងឺ​បេះដូង ហើយ​២៣​ភាគរយ​ទៀត​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​ជំងឺ​មហារីក និង​មាន​២៥​ភាគ​រយ​ផ្សេង​ទៀត​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​​ដោយ​ជំងឺ​ផ្សេងៗ​ទៀត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/beauty/skin-care/the-moms-co-natural-age-control-day-cream-review/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 08/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត