អ្នកដែលចូលចិត្តញ៉ាំមីប្រយ័ត្នខ្លួនតិចទៅ ព្រោះវេជ្ជបណ្ឌិតបានណែនាំថា ការបរិភោគអាហារប្រភេទនេះច្រើនពេកអាចបណ្ដាលឲ្យស្អិតពោះវៀនបាន។ លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មីកញ្ចប់ ឬកំប៉ុង និងប្រអប់ មិនល្អ ក៏ដោយសារតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ។ តើសារធាតុ Wax នោះគឺជាអ្វី? ហើយសារធាតុនេះ មានគុណវិបត្តិអ្វីខ្លះដល់ក្រពះ ពោះវៀន?