home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គន្លឹះ ​៥​ យ៉ាង​ ដោះស្រាយ​បញ្ហា​ជំងឺស្យាទិចយ៉ាង​មាន​ប្រសិទ្ធភាព​

គន្លឹះ ​៥​ យ៉ាង​ ដោះស្រាយ​បញ្ហា​ជំងឺស្យាទិចយ៉ាង​មាន​ប្រសិទ្ធភាព​

ជំងឺ​ស្យាទិច (sciatica ) គឺ​ជា​ប្រភេទ​នៃ​កា​រ​ឈឺ​ចាប់​មួយ​ ដែល​កើត​មាន​ជា​ហូរ​ហែ​។​ មនុស្ស​ចំនួន​៤០​ភាគរយ​ តែង​តែ​ជួប​ប្រទះ​នូវ​ជំងឺ​នេះ​នៅ​ក្នុង​ឆាក​ជីវិត​​​ ហើយ​វា​កើត​ឡើង​កាន់​តែ​ញឹក​ញាប់​​នៅ​ពេល​ដែល​អាយុ​យើង​កាន់​តែ​ច្រើន​។

ជំងឺ​ស្យាទិច ត្រូវ​បាន​ចាត់​ចូល​​ទៅ​ក្នុង​​ប្រភេទ​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខ្នង​ ប៉ុន្តែ​វា​មិន​ដូច​គ្នា​ឡើយ​។​ ការឈឺចាប់​មាន​ប្រភព​ចេញ​ពី​សរសៃ​ប្រសាទស្យាទិចហើយ​ជារឿយៗ​ វា​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ឬ​ពីរ​បី​ថ្ងៃ។ ប៉ុន្តែ​ ការ​ឈឺចាប់​ខ្លះ​ អាច​កើត​មាន​ ហើយ​បន្ត​​ដល់​​ច្រើន​សប្ដាហ៍​ ឬ​ច្រើន​ខែ​ក៏​មាន​។

យ៉ាង​ណា​មិញ យើង​​ក៏​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ស្យាទិច ឬក៏​អាច​បំបាត់​​ការ​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង តាម​វិធី​សាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​៖

. បង្កើន​ការហាត់​ប្រាណ

ការ​ហាត់​ប្រាណ​គឺ​ជា​គន្លឹះ​សំខាន់​ ក្នុង​ការ​បញ្ចៀស​ ឬ​ជួយ​បំបាត់​​រាល់​ការ​ឈឺ​ចុក​ចាប់​ពី​ជំងឺ​ស្យាទិច។ យើង​​គួរ​ជ្រើសរើស​លំហាត់​ប្រាណ​ណាមួយ​ ដែល​យើង​​ពេញចិត្ត​ និង​​អនុវត្តន៍​ជាប្រចាំ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រាងកាយ​រឹងមាំ​។ លំហាត់​ប្រាណ​ដែល​យើង​អាច​ធ្វើ​បាន​រួម​មាន​ដើរ រត់​ត្រឹកៗ លើក​ទម្ងន់ និង​ហាត់​យ៉ូហ្កា ជា​ដើម​។​ ​

ជំងឺ​ស្យាទិច

​​​. ពង្រឹង​ផ្នែក​ស្នូល​នៃ​រាងកាយ

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​​ផ្នែក​ស្នូល​នៃ​រាងកាយ​ជួយ​បង្កើន​សុខភាព​​​ឆ្អឹង​ខ្នង​។​ប៉ុន្តែ​ ផ្នែក​ស្នូល​នេះ​ មិន​មែន​សំដៅ​តែ​ទៅ​លើ​សាច់ដុំ​​ពោះ​នោះ​ទេ។ សាច់​ដុំ​នៅ​ខាង​ក្រោយ​ នៅ​ចំហៀង​ ឆ្អឹង​អាង​ត្រគាក​ ​ គូទ​ ក៏​ជា​ផ្នែក​នៃ​ផ្នែក​ស្នូល​​រាងកាយ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ការ​ពង្រឹង​សាច់ដុំ​ទាំង​នេះ​ អាច​ជួយ​ទ្រទ្រង់​ដល់​​ឆ្អឹងខ្នង​របស់​យើង​​បាន​។

. ចៀសវាង​អង្គុយ​យូរ​ពេក

ការ​អង្គុយ​យូរ​ គឺ​ជា​ការ​ដាក់​សម្ពាធ​​ទៅ​លើ​ឌីសឆ្អឹង​កង​ ​និង​ឆ្អឹង​ត្រង់​សន្លាក់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។​ ប្រសិន​បើ​យើង​​មាន​ការងារ​ដែល​តម្រូវ​ឲ្យ​អង្គុយ​យូរ យើង​​គួរ​តែ​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​ ឬ​​សាក​ល្បង​ឈរ​ធ្វើ​ការ​យូរ​ៗ​ម្តង​ក៏​បាន​​។​

. គ្រប់​គ្រង​ទម្ងន់​ខ្លួន

ការ​លើស​​ទម្ងន់​ ឬ​ធាត់​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្យាទិច។ ចំពោះ​​អ្នក​ដែល​មាន​ជំងឺស្យាទិច និង​លើស​ទម្ងន់​ទៀត​នោះ​ នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ ទម្រាំ​ជា​​សះ​ស្បើយ។​ ដោយ​សារ​តែ​​​ការ​ឡើង​ទម្ងន់​បាន​បន្ថែម​សម្ពាធ​​​លើ​ឆ្អឹង​ខ្នង ហើយ​អាច​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ក្លន​លូន​​ឌីស​ឆ្អឹង​កងផង​ដែរ​។​ គ្រាន់តែ​ស្រក​គីឡូ​តែ​បន្តិច​បន្តួច ក៏​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​រលាក និង​សម្ពាធ​លើ​ឆ្អឹងខ្នង​​​​បាន​ច្រើន​ដែរ។​​​

. អនុវត្ត​ឥរិយាបថ​ល្អ

ការ​រក្សា​នូវ​ឥរិយាបថ​ល្អ នៅ​ពេល​ដេក​ ដើរ ​ឈរ​ អង្គុយ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ជួយ​ទ្រទ្រង់​សាច់ដុំ​ និង​ឆ្អឹង​ត្រង់​សន្លាក់​។​ លើស​ពី​នេះ​ទៀត​ វា​ជួយ​កាត់​បន្ថយ​នូវ​ការ​ឈឺ​ខ្នង​ ឈឺ​ក្បាល បង្កើន​កម្រិត​ថាមពល​ ព្រម​ទាំង​សម្រាល​ភាព​តាន​តឹង​នៅ​ផ្នែក​ស្មា និង​ក​របស់​យើង​ថែម​ទៀត​ផង​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 20/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x