ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
បើនិយាយកាន់តែស្រួលស្ដាប់ គឺធ្វើឲ្យអ្នកប្រើមានអារម្មណ៍រីករាយខ្លាំង ហើយដោយសារតែអាការៈទាំងនេះហើយ ទើបវាបានឈ្មោះថា Laughing Gas ។ ត្បិតតែវាជាថ្នាំសណ្ដំ ជួយបន្ធូរអារម្មណ៍ឲ្យបានធូរស្រាលមួយរយៈពេលខ្លីមែន ប៉ុន្តែក៏ផ្ដល់គ្រោះថ្នាក់ដល់សុខភាពដែរបើប្រើដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ផលប៉ះពាល់ដែលមិនគួរមើលរំលងរួមមាន៖
- ឈឺក្បាល ចង្អោរ
- សម្ពាធឈាមធ្លាក់ចុះ
- សន្លប់
- គាំងបេះដូង
- បាត់បង់អុកស៊ីសែនធ្ងន់ធ្ងរ
- ខ្វះវីតាមីន B12 ឬស្លេកស្លាំង
- ខូចខាតដល់សរសៃប្រសាទ។
ចំណាំ៖ ក្នុងករណីដែលអ្នកប្រើប្រាស់បឺត ឬប្រើប្រាស់ Laughing Gas ញឹកញាប់ ឬក្នុងរយៈពេលយូរនោះអាចបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្ត សមត្ថភាពចងចាំចុះខ្សោយ និងប្រព័ន្ធភាពស៊ាំមិនរឹងមាំជាដើម។

គួរអាន៖