តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំទឹកដោយប្រើដបប្លាស្ទិកអាចប្រឈមនឹងផលប៉ះពាល់ទាំង៤នេះ

    ញ៉ាំទឹកដោយប្រើដបប្លាស្ទិកអាចប្រឈមនឹងផលប៉ះពាល់ទាំង៤នេះ

    ពិត​ណាស់​ ដប​ប្លាស្ទិក​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី និង​បាក់តេរី​ផ្សេងៗ។ ដប​ទាំង​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​បរិស្ថាន​ប៉ុណ្ណោះ ​វា​ក៏ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​ដូច​គ្នា។

    ​​​ផល​ប៉ះពាល់​​នៃ​ការ​ញ៉ាំ​ទឹក​ដោយ​ប្រើ​ដប​ប្លាស្ទិក

    ១. ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

    គ្នា​យើង​មិន​គួរ​ដាក់​ទឹក​​សម្រាប់​ផឹក​នៅ​ក្នុង​ដប​ប្លាស្ទិក​នោះ​ទេ ពីព្រោះ​សារធាតុ​គីមី​នៅ​ក្នុង​ដប​ប្លាស្ទិក​អាច​​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​យើង ក៏​ដូចជា​អាច​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។

    ២. ​ជំងឺ​មហារីក​ថ្លើម​ និង​​​​ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ

    ​សារធាតុ​គីមី​មួយ​ឈ្មោះ​ថាPhthalates ​នៅ​ក្នុង​ប្លាស្ទិក ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​មហារីក​ថ្លើម​ និង​ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មាន​កម្រិត​Microplastics​ច្រើន​លើសលប់​នៅ​ក្នុង​ដប​ទឹក​ប្លាស្ទិក ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​ ក៏​ដូចជា​បញ្ឈប់​ការ​ប្រើប្រាស់​​ដប​ប្លាស្ទិក​ឲ្យ​​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។

    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ​​​៣. បង្កើត​សារធាតុ​BPA

    ទន្ទឹម​នឹង​នេះ​ដែរ សារធាតុ​គីមី​ដូចជាBiphenyl A ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ដូចជា​ទឹក​នោម​ផ្អែម​ ធាត់​ជ្រុល​ បញ្ហា​អត់​កូន​ បញ្ហា​អត្តចរិត និង​ធ្វើ​ឲ្យ​ក្មេង​ស្រី​ឆាប់​មាន​រដូវ​។

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    ៤. ការ​ផលិត​សារធាតុគីមី​​Dioxin

    ជាមួយ​​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ដប​ប្លាស្ទិក​អាច​នាំ​ឲ្យ​លេច​ធ្លាយ​សារធាតុ​គីមី និង​បញ្ចេញ​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដូចជា​ សារធាតុគីមី​​Dioxin ដែល​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​មហារីក​សុដន់​។

    ប្លាស្ទិក២

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ក្រៅ​ពី​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ ដប​ប្លាស្ទិក​ក៏​បំផ្លាញ​ដល់​បរិស្ថាន​ផង​ដែរ។ លើស​ពី​នេះ សំរាម​ប្លាស្ទិក​​ភាគច្រើន​ត្រូវ​បាន​​​​​រក្សា​ទុក​នៅ​កន្លែង​ចាក់​សំរាម​ និង​ប្រភព​ទឹក​ ដែល​អាច​បង្ក​ផល​រំខាន​ដល់​ជីវិត​សត្វ​ក្នុង​ទឹក​ និង​បំពុល​ដី​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ យើង​គួរ​ជ្រើសរើស​ដប​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ ដូចជា​ដប​ដែក​ ដប​កែវ ដប​អ៊ីណុក​ ឬ​ដប​អាលុយ​មីញ៉ូម​ជាដើម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 18/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: