backup og meta

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ឆ្នាំ​២០២៤​នេះ ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានាការ​នានា​ ដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ ដោយ​​ជៀសវាង​ពី​ការ​ពុល​ចំណី​អាហារ ឬ​ស្រា​នៅ​ពេល​មាន​ការ​ជួបជុំ​ផ្សេងៗ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

វិធានការ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​ការ​ពុល​ចំណី​អាហារ និង​ពុល​ស្រា ដែល​ក្រសួង​ណែនាំ​រួម​មាន​៖

ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ និង​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព ដោយ​ត្រូវ​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ និង​លាង​ឲ្យ​បាន​ញឹកញាប់​ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោម​សត្វ​សុបក្សី ឬ​វត្ថុ​ផ្សេង​ៗ​ ដែល​​អាច​ជា​ប្រភព​ចម្លង​រោគ

សម្អាត​សម្ភារៈ​ប្រើប្រាស់​ សម្រាប់​ចម្អិត​ម្ហួប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ

ទុក​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា

ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់​ សត្វ​ស្លាប​ ស៊ុត​ និង​អាហារ​សមុទ្រ កុំ​ទទួល​ទាន​ពង​មាន់​ ឫ​ពង​ទា​ជ័រ​ព្នៅ។ នៅ​ពេល​លោក​អ្នក​ទិញ​ម្ហូប​អាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ទីផ្សារ ឫ​តាម​ដង​ផ្លូវ ត្រូវ​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​អនាម័យ​ និង​មាន​សុវត្ថិភាព តាមរយៈ​ការ​អនុវត្តតាមសេចក្តីណែនាំ​ដូចខាងក្រោមនេះ៖

ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​ និង​វត្ថុ​ធាតុ​ដើម​ដែល​ល្អ ហើយ​មិន​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​

កុំ​ប្រើប្រាស់​ចំណី​អាហារ​ហួស​ការ​កំណត់​ប្រើប្រាស់

​​​​​មេតាណុល​មិន​មែន​ជា​មេ​ស្រា​ទេ កុំ​ប្រើប្រាស់​មេតាណុល​ផលិត​ស្រា ស និង​ស្រា​ថ្នាំ

បញ្ឈប់​ជា​ដាច់​ខាត នូវ​ការ​លក់​ដូរ​ស្រា ស ឫ​ស្រា​ថ្នាំ ដែល​ផលិត​ ឬ​បិត​ ឬ​លាយ​ផ្សំ​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស

ដាច់​ខាត​មិន​ត្រូវ​ទិញ​ ឬ​ពិសា​ស្រា ស​ ឬ​ស្រា​ថ្នាំ ដែល​មាន​សារធាតុ​មេតាណុល​ បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​បណ្តាល​ឲ្យ​បាត់បង់​អាយុ​ជីវិត។

ដូច្នេះ​ហើយ​ ដើម្បី​សុវត្ថិភាព​របស់​​ខ្លួន​យើង​ផ្ទាល់​ ក៏​ដូចជា​ក្រុម​គ្រួសារ គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​អនុវត្តន៍​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ដែល​ក្រសួង​ដាក់​ចេញ​ខាងលើ​ទើប​ជា​ការ​ប្រសើរ។

អត្ថបទគួរអាន៖

សេចក្តីប្រកាស

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/09/2024

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ករណីសង្ស័យពុលស្រាសនៅកំពង់ឆ្នាំង បង្កឲ្យមានអ្នកស្លាប់ ៥ នាក់

ករណីពុលស្រាសនៅកំពង់ឆ្នាំង បើមនុស្ស​ពេញ​វ័យហ៊ានផឹក ៣០០ មិល្លីលីត្រឡើងទៅអាចស្លាប់បាន


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម