តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លម្អិតពីការធ្វើចត្តាឡីស័ក ពិនិត្យសំណាករក COVID-19 លើកម្មករត្រលប់ពីស្រុកកំណើតវិញ

    លម្អិតពីការធ្វើចត្តាឡីស័ក ពិនិត្យសំណាករក COVID-19 លើកម្មករត្រលប់ពីស្រុកកំណើតវិញ

    ក្នុង​ចំណោម​បងប្អូន​កម្មករ- កម្មការិនី​រោងចក្រដែល​បាន​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជាង១ម៉ឺននាក់ នៅ​រាជធានី​ភ្នំពេញ មាន​កម្មករ​ចំនួន ៥.០៤៣នាក់ បាន​ទៅ​ពិនិត្យ​សុខភាព នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព​នៃ​កា​រធ្វើ​ចត្តាឡីស័ក ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់​អំឡុង​បុណ្យ​ចូល​ឆ្នាំខ្មែរ ឯកឧត្តម ហេង សួរ ថា ក្រសួង​បាន​ចាប់​ផ្តើម​ពិនិត្យ​សុខភាព​ឲ្យ​បងប្អូន​កម្មករ​ដែល​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ ហើយ​ត្រលប់​មក​ធ្វើការ ចំនួន៥​ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃទី២០-២៤ មេសា ឆ្នាំ២០២០។ ក្នុង​ចំណោម​បងប្អូនកម្មករ-កម្មការិនី​រោងចក្រ​ទាំង ៥.០៤៣នាក់ ដែល​មក​ពិនិត្យ​សុខភាព មាន ៤.៨២៣នាក់ ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ ៩៧នាក់ ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ និង ១២៥នាក់ ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២។

    រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រូបនេះ​បញ្ជាក់ កម្មករ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័កកម្រិត​២ទាំង​អស់ បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ ឯ​លទ្ធផល​វិញ​អវិជ្ជមាន​ទាំង​អស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: