តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

COVID-19 ព្រឹកនេះគ្មានអ្នកឆ្លងថ្មី តែថែមអ្នកជាសះស្បើយ ១ នាក់ទៀត

    COVID-19 ព្រឹកនេះគ្មានអ្នកឆ្លងថ្មី តែថែមអ្នកជាសះស្បើយ ១ នាក់ទៀត

    រយៈពេល ៣ សប្ដាហ៍​មក​នេះ កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 ហើយ​បើ​ករណី​ឆ្លង​វិញ​គឺ​គ្មាន​បន្ថែម​ទៀត​ឡើយ។ តួ​យ៉ាង​ដូច​នៅ​ព្រឹក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​មាន​អ្នក​ជា​សះស្បើយ​បន្ត​ចំនួន ១ នាក់ថែម​ទៀត ហើយ​គ្មាន​អ្នកឆ្លងថ្មីឡើយ។

    អ្នក​ជាសះស្បើយ​គឺជា​ជនជាតិ​ខ្មែរ អាយុ ៥៨ ឆ្នាំ សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ទេសចរ​បារាំងមាន​ផ្ទុក COVID-19 ហើយ​ក៏​ជា​អ្នក​គ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ចផ្ទាល់ជាមួយ​ក្រុម​ទេសចរបារាំង​នោះ​តែម្ដង។ អ្នក​ជាសះស្បើយ​ថ្មី​ថ្ងៃ​នេះត្រូវ​បាន​អនុញ្ញាតឲ្យ​ចាកចេញ​ពីបន្ទប់ព្យាបាល​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង​រួច​មក

    សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០២ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២ នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្រ្តី​ ១ នាក់ និង​បុរស ១ នាក់​។

    COVID-19 COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 02/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: