home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ជំនាញ​ព្រមាន​​គ្រោះ​ថ្នាក់ដោយ​ការ​ពាក់​ម៉ាស អំឡុង​សីតុណ្ហភាពក្ដៅខ្លាំង

អ្នក​ជំនាញ​ព្រមាន​​គ្រោះ​ថ្នាក់ដោយ​ការ​ពាក់​ម៉ាស អំឡុង​សីតុណ្ហភាពក្ដៅខ្លាំង

អ្នក​ជំនាញ​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​សម្រាប់​រដូវ​ក្តៅ​កំពុង​ចូល​មក​ដល់ ស្រប​ពេល​មនុស្ស​ម្នា​ជុំ​វិញ​ពិភពលោក បាន​ព្យាយាម​ពាក់​ម៉ាសការពារ​វីរុស​កូវីដ ១៩ ដែល​នាំ​ហានិភ័យ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​បាត់​បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ។

ពាក់​ម៉ាសការពារ​មុខ​ចំពេល​រដូវ​ក្តៅ នឹង​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ឆ្លងកាត់​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​រស់​នៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ Yasufumi Miyake ប្រធាន​មជ្ឈមណ្ឌល​សេវា​សុខាភិបាល​សង្គ្រោះ​បន្ទាន់ នៃ​សាកលវិទ្យាល័យវេជ្ជសាស្ត្រ Teikyo ប្រទេសជប៉ុន។

ទំនាក់​ទំនង​រវាង​ការ​ពាក់​ម៉ាស នឹង​គ្រោះ​ថ្នាក់​អំឡុង​ពេល​រដូវ​ក្តៅ គឺ​ដោយ​សារ​ ការពាក់​ម៉ាស​​បាន​រាំង​ស្ទះ​ការ​ស្រូប​យក​ខ្យល់​ត្រជាក់​ចូល​ក្នុង​សួត នាំ​ឲ្យ​សាច់​ដុំ​ផ្លូវ​ដង្ហើម​រង​សម្ពាធ​កាន់​តែ​ធ្ងន់​ធ្ងរ ជា​លទ្ធផល​បណ្តាល​ឲ្យ​ដក​ដង្ហើម​បាន​ខ្លី ជា​ហេតុ​រាងកាយ​ប្រឈម​ហានិភ័យ​កើន​កម្តៅ​យ៉ាង​ឆាប់​រហ័ស។

សាស្ត្រាចារ្យ Yasufumi Miyake ដែល​ជា​អ្នកជំនាញ​ផ្នែក​ការពារ​ជំងឺ​ពាក់​ព័ន្ធ​រលក​កម្តៅ លើក​ឡើង​ទៀត​ថា កត្តា​សំខាន់​បំផុត​គឺ​ត្រូវ​ជួយ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់ ដើម្បី​ការពារ​បញ្ហា​ល្ហិត​ល្ហៃ​ដោយ​សារ​កម្តៅ និង​ឡើង​កម្តៅ​រាងកាយ។ ​លោកបាន ណែនាំ​ឲ្យ​គ្រប់​គ្នា​បើ​អាច ត្រូវ​បើក​ម៉ាស៊ីន​ត្រជាក់ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។

អត្ថបទ​ពាក់ព័ន្ធ៖

ជាមួយ​គ្នា​នេះ សាស្ត្រាចារ្យ Noriyuki Koibuchi មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Gunma University ជំនាញ​ផ្នែក​សរីរវិទ្យា​បរិស្ថាន លើក​ឡើង​ដែរ​ថា លើ​ផ្ទៃ​មុខ​របស់​យើង​គឺ​មាន​សរសៃ​ប្រសាទ​ជាច្រើន នាំ​ឲ្យ​ងាយ​ឡើង​កម្តៅ និង​ចុះ​ត្រជាក់​ជាង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ លោក​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឡើង​កម្តៅ​អំឡុង​ពេល​ពាក់​ម៉ាស់ យើង​គួរ​តែ​ប្រើ​ទឹក​ត្រជាក់​ផ្សើម​ទៅ​លើ​ថ្ងាស​ឲ្យ​បាន​ញឹក​ញយ។

សាស្ត្រាចារ្យ​រូប​នេះ​ព្រមាន​ទៀត​ថា នៅ​ពេល​យើង​ពិបាក​ដកដង្ហើម​ដោយ​សារ​ពាក់​ម៉ាស ហាម​ដាច់​ខាត​មិន​ត្រូវ​ហាត់​ប្រាណ​របៀប​ធ្ងន់ៗ​នោះ​ឡើង ព្រោះ​ក្នុង​ប្រទេស​ចិន មាន​សិស្ស​វិទ្យាល័យ ២នាក់ បាន​ស្លាប់​ដោយ​សារ​ពាក់​ម៉ាស​អំឡុង​ពេល​ហាត់​ប្រាណ​ធ្ងន់ៗនេះ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.japantimes.co.jp/news/2020/05/12/national/science-health/japan-heat-illnesses-masks-summer/#.Xrpc5tbitPY

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 12/05/2020
ត្រួតពិនិត្យដោយ ទូច សុខា