តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ

    អ្នកស្រាវជ្រាវ​រកឃើញមូលហេតុ​ប្រុសៗ​ឆ្លង​វីរុស COVID-19 ច្រើន និងងាយ​ស្លាប់​ជាង​ស្រីៗ

    អង់ហ្ស៊ីម​មួយ​ប្រភេទ​ដែល​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ជា​អង់​ហ្ស៊ីម​សំខាន់​ជួយ​វីរុស​កូវីដ ១៩ អាច​ឆ្លង​ចូល​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ ត្រូវ​គេ​រក​ឃើញ​ថា មាន​ក្នុង​ឈាម​មនុស្ស​ប្រុស ច្រើន​ជាង​មនុស្ស​ស្រី ដែល​រប​បគំហើញ​នេះ​បានចេញ​ផ្សាយកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ដែល​អាច​ពន្យល់​បាន​ថា ហេតុ​អ្វី​បាន​ជា​ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ ភាគ​ច្រើន​ជា​បុរស។

    អង់ហ្ស៊ីម​មួយ​ប្រភេទ អ្នកជំនាញឲ្យ​ឈ្មោះ​ថា ACE2 (Angiotensin-converting enzyme 2) ត្រូវ​គេ​រក​ឃើញ​មាន​ក្នុង​បេះដូង តម្រង​នោម និង​សរីរាង្គ​ផ្សេង​ទៀត ខណៈ​វីរុស​កូរ៉ូណា​ថ្មី​ គឺ​ពឹង​ផ្អែក​លើ​អង់ហ្ស៊ីម​ប្រភេទ​នេះ ដើម្បី​ចម្លង​​ទៅ​កាន់​សួត​មនុស្ស ហើយ​កម្រិតនៃអង់ហ្សីមនេះមាន​ក្នុង​ខ្លួនបុរស ច្រើនជាងស្រ្តី។

    ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​រហូត​មក​ដល់​ពេល​នេះ ជំងឺកូវីដ ១៩ បាន​ឆ្លង​រាល​ដាល​មក​លើ​មនុស្ស​ជុំ​វិញ​ពិភពលោក​ដល់​ទៅ​ជាង ៤ លាន​ករណី និង​ជិត ៣សែន​នាក់​បាន​ស្លាប់ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​ជា​បុរស​ គឺ​ខ្ពស់​ជាង​ស្រ្តី និង​​ស្ថានភាព​ជំងឺ​ក៏​ធ្ងន់ធ្ងរ និង​ស៊ាំញ៉ាំ​ជាង​ស្ត្រី​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ការ​វិភាគ​ទៅ​លើ​បុរស និង​ស្ត្រី​រាប់​ពាន់​នាក់ ដោយក្រុម​របស់​សាស្ត្រាចារ្យ Voors បាន​វាស់​វែង​កម្រិត​កំហាប់​អង់ហ្ស៊ីម ACE2 ពី​អ្នក​ជំងឺ​ខ្សោយ​បេះដូង​ជាង ៣ ៥០០​នាក់ មក​ពី​ប្រទេស​សរុប ១១ ជុំ​វិញ​ទ្វីប​អឺរ៉ុប។ ការ​សិក្សា​នេះ​បាន​ចាប់​ផ្តើម​មុន​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ ១៩ ទៅ​ទៀត ហេតុ​នេះ​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា មិន​បាន​រាប់​បញ្ចូល​អ្នក​ជំងឺ​កូវីដ ១៩ ទៅ​ក្នុង​នោះទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ការសិក្សា​ជាច្រើន​ទៀត កំណត់​មុខ​សញ្ញា​អង់ហ្ស៊ីម ACE2 ជា​ភ្នាក់​ងារ​ចម្បង​សម្រាប់​ចម្លង​វីរុស​កូរ៉ូណាថ្មី​ទៅ​កាន់​សរីរាង្គ​ផ្សេងៗ នាំ​ឲ្យ​សាស្ត្រាចារ្យ Voors និង​ក្រុម​របស់​លោក រក​ឃើញ​ចំណុច​ដ៏​សំខាន់​នេះ​តែ​ម្តង។

    វេជ្ជបណ្ឌិត Iziah Sama មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Groningen ដែល​ចូល​រួម​ការសិក្សា​នេះ បញ្ជាក់​ថា «ពួកយើង​បាន​រកឃើញ​សមាសធាតុ​គីមី​ខ្លាំង​ក្លា​មួយ គឺ​អង់ហ្ស៊ីម ACE2 មាន​កំហាប់​ខ្ពស់​នៅ​ក្នុង​ខ្លួន​បុរស ជាង​កំហាប់​មាន​ក្នុង​រាងកាយ​ស្ត្រី។ ខ្ញុំ​ទទួល​ស្គាល់ថា ការរកហើញ​នេះ អាច​ពន្យល់​បាន​ពី​មូលហេតុ​បុរស​ងាយ​ស្លាប់​ដោយ​សារ​ជំងឺកូវីដ ១៩ ច្រើនជាងស្ត្រី»។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 13/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: