តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គ្មានករណីឆ្លង COVID-19 ថ្មី ហើយអ្នកជាសះស្បើយក៏នៅដដែល

    គ្មានករណីឆ្លង COVID-19 ថ្មី ហើយអ្នកជាសះស្បើយក៏នៅដដែល

    ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ហើយ​ថា ស្ថានភាព COVID-19 នៅ​កម្ពុជា​គ្មាន​អ្វី​ប្រែប្រួល​ឡើយ ដោយ​ស្ត្រី​១ នាក់ដែល​ផ្ទុក​នោះ​ នៅមិន​ទាន់​ជា​សះស្បើយ​ឡើយ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ គឺ​គ្មាន​នោះ​ទេ។

    ត្បិត​តែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ COVID-19 ខ្លាំងក្លា​នៅ​ឡើយ។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​រៀប​អាពាហ៍ពិពាហ៍ ពិធី​ជប់​លៀង ការ​ចាក់​ធុង​បាស​រាំ។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​ឃ្លាត​ពី​គ្នា ឈរ​រង់ចាំ​គម្លាត​ពី​គ្នា​ ឈរ​ជជែក​មាន​គម្លាត​ពី​គ្នា។

    សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ១៥ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២១នាក់ និង​អ្នក​មិន​ទាន់​ជាសះស្បើយ​ម្នាក់ ជា​ស្ត្រី​ រស់នៅ​ខេត្ត​បន្ទាយមានជ័យ។

    COVID-19

    COVID-19

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 15/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: