home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បណ្ដាប្រទេសនៅអឺរ៉ុបបន្ធូរបន្ថយការរឹតត្បិតក្រោយចំនួនអ្នកស្លាប់ដោយ COVID-19 ធ្លាក់ចុះ

បណ្ដាប្រទេសនៅអឺរ៉ុបបន្ធូរបន្ថយការរឹតត្បិតក្រោយចំនួនអ្នកស្លាប់ដោយ COVID-19 ធ្លាក់ចុះ

ប្រទេស​នៅទ្វីប​អឺរ៉ុប​ដូចជា​ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ​នឹង​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ក្រោយ​ពី​ចំនួន​អ្នក​ស្លាប់ដោយសារ COVID-19 ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង។

នៅ​ប្រទេស​អ៊ីតាលី អាជីវកម្ម​ភាគច្រើន​នឹង​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពី​មាន​ការ​បិទ​ទីក្រុង​ជាង​ពីរ​ខែ​មក​នេះ។ អាជីវកម្ម​ទាំង​នោះ​មាន​ដូចជា​ភោជនីយដ្ឋាន បារ ហាង​កាហ្វេ ហាង​កាត់សក់ និង​ហាង​ទំនិញ​ផ្សេង ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការណ៍​រក្សា​គម្លាត។ រីឯ​ព្រះវិហារ​សាសនា​វិញ​ក៏​បើក​ដំណើរការ​ដូចគ្នា​ដោយ​រក្សា​គម្លាត និង​អ្នក​ចូលរួម​ត្រូវ​ពាក់​ម៉ាស់។ ការបន្ធូរបន្ថយនេះ​ក្រោយពីចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់ចុះ​ពី​៩០០​នាក់​កាលពី​ថ្ងៃទី២៧ ខែមីនា មក​ត្រឹម​១៤៥​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​កាលពី​ថ្ងៃអាទិត្យ។

នៅ​ឯ​ប្រទេស​អេស្ប៉ាញ​វិញ អាជីវកម្ម​ក៏​បើក​ដំណើរការ​ឡើង​វិញ​ដែរ ក្រោយ​ពីចំនួន​អ្នក​ស្លាប់​បាន​ធ្លាកចុះ​មក​ក្រោម​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ កន្លែង​អង្គុយ​នៅ​ក្រៅ​របស់​ភោជនីយដ្ឋាន និង​បារ​នឹង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ដំណើរ​ការ​វិញ​​ ក៏​ដូចជា​ការជួបជុំ​គ្រួសារ ឬ​ការ​ជួបជុំ​ផ្សេងៗ​ដោយ​មិន​មាន​មនុស្ស​ច្រើន​ជាង​១០​នាក់។ ដោយឡែក​នៅ​ទីក្រុង​ Madrid និងBarcelona រួម​ទាំង​តំបន់​ខ្លះ​នៅ​ប៉ែក​ឦសាន​ការ​រឹតត្បិត​នៅ​តែ​បន្ត​មាន​ ប៉ុន្តែ​ហាង​ទំនិញ​តូចៗ​អាច​បើក​ដំណើរការ​ឡើង​វិញ។

រីឯ​ប្រទេស​មួយចំនួន​ទៀត​នៅ​ទ្វីប​អឺរ៉ុប​​ដូចជា​ប្រទេស​ប៊ែលហ្សិក​ក៏​បាន​ចាប់ផ្ដើម​បើក​សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​តឹងរឹង។ ប្រទេស​ព័រទុយហ្គាល់ ក្រិក​ ដាណឺម៉ាក និង​អៀកឡង់​ក៏​បាន​កំណត់​បន្ធូរបន្ថយ​វិធានការណ៍​បិទ​ទីក្រុង​នេះ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/world-europe-52701621

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 18/05/2020
ត្រួតពិនិត្យដោយ ទូច សុខា