home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

កន្លងទៅថ្មីៗនេះ​ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ពី​រោគសញ្ញាថ្មី​របស់ COVID-19 ដែល​បង្ក​ការ​រលាក​សរីរាង្គ​ជា​ប្រព័ន្ធ​ទៅ​លើ​កុមារ​ ប៉ុន្តែ​ពេល​នេះ​មានសេចក្ដី​រាយការណ៍​ថា​រោគសញ្ញា​នេះ​ក៏​កើត​មាន​នៅ​លើ​មនុស្ស​ក្នុងរង្វង់​វ័យ​២០ឆ្នាំ​ដែរ។

សារព័ត៌មាន Livescience បាន​ចុះផ្សាយ​នៅថ្ងៃទី២២​ ខែឧសភា នេះថា ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​រោគសញ្ញា​នេះ​កើត​មាន​លើ​អ្នក​ជំងឺ​អាយុ២០ឆ្នាំ​នៅ​ទីក្រុង San Diego និង​អ្នក​ជំងឺ​អាយុ​២៥ឆ្នាំ​នៅ​ទីក្រុងញ៉ូយ៉ក ហើយ​មាន​ករណី​ជា​ច្រើន​ទៀត​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Langone នៃ​សាកលវិទ្យាល័យ​ញ៉ូយ៉ក។

រោគសញ្ញា​ថ្មី​ដែល​​គេ​ហៅ​ថា​បណ្ដុំ​រោគសញ្ញា​រលាក​ជា​ប្រព័ន្ធ​មាន​នៅ​លើ​កុមារ​នេះ​អាច​មាន​លក្ខណៈ​ខុសៗគ្នា​។ ប៉ុន្តែ​ភាគច្រើនអ្នក​ជំងឺ​មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ Kawasaki។ ជំងឺ Kawasaki ជា​ជំងឺ​កម្រ​មួយ​ប្រភេទ​ដែល​កើត​លើ​កុមារ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ជញ្ជាំង​សរសៃ​ឈាម និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាចបង្កឲ្យ​មាន​ការ​ខូចខាត​បេះដូង។ រោគសញ្ញានៃ​អាការៈមាន​ដូចជា​គ្រុនក្ដៅ ឈឺពោះ ក្អួត រាករូស ឈឺក ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ក្រហម និង​អស់កម្លាំង។

សម្រាប់​កុមារ រោគសញ្ញា​នៃ​អាការៈ​រលាក​ជា​ប្រព័ន្ធ​នេះ​គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ Kawasaki ប៉ុន្តែ​សម្រាប់​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​មាន​ការ​រលាក​ខ្លាំង​ជាង​ក្នុងនោះរួម​មាន​បេះដូង និង​សរីរាង្គ​ផ្សេងៗ។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ព្រោះ​បណ្ដុំ​រោគសញ្ញា​នៃ​ការ​រលាក​នេះ​ត្រូវ​បាន​គេ​មើល​រំលង​ចំពោះ​មនុស្ស​ពេញ​វ័យ ព្រោះ​គ្រូពេទ្យ​ដែល​មិន​មាន​ឯកទេស​ជំងឺ​កុមារ​មិន​ដែល​ជួប​ប្រទះ​ជំងឺ​ Kawasaki នេះ​ទេ។

នៅ​ទី​ក្រុង San Diego ក្រោយ​ពី​រកឃើញ​រោគសញ្ញា​លើ​អ្នកជំងឺ​វ័យ​២០​ឆ្នាំ​ ក្រុម​គ្រូពេទ្យ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ពិនិត្យ​រក​រោគសញ្ញា​នេះ​នៅ​លើ​មនុស្ស​ពេញវ័យ និង​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​ចេញ​សេចក្តី​ព្រមាន​ពី​រោគសញ្ញា​នេះ​។

គិត​មក​ដល់​បច្ចុប្បន្ន ករណី​កុមារ​មាន​បណ្ដុំ​រោគសញ្ញា​រលាក​ជា​ប្រព័ន្ធ​នៅ​សហរដ្ឋអាមេរិក​មាន​រាប់​រយ​ករណី ហើយ​នៅ​ទីក្រុង​ញ៉ូយ៉ក​មាន​រហូត​ដល់​៨៩ករណី និង​១៥៧ ករណី​ទៀត​កំពុង​ស្ថិតក្នុង​ការ​អង្កេត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.livescience.com/covid-19-inflammatory-syndrome-mis-c-young-adults.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 22/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល