home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

អ្នក​ជំងឺ​មហារីក​ដែល​បាន​ឆ្លង​ជំងឺ COVID-19 ហើយ​បានប្រើ​ប្រាស់​ថ្នាំ hydroxychloroquine សម្រាប់​ការ​ព្យាបាល​អាច​ប្រ​ឈម​នឹង​ការ​ស្លាប់​លឿនជាង​អ្នក​មិន​ប្រើ​ថ្នាំប្រភេទនេះ​រហូត​ដល់ទៅ​បី​ដង​ក្នុង​រយៈពេល​ត្រឹម​៣០​ថ្ងៃ។ នេះបើ​តាម​ការស្រាវជ្រាវ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០១៩។​​

ការ​ស្រាវជ្រាវ​បឋម​នេះ​បាន​ណែនាំ​ឲ្យ​គ្រូពេទ្យ​ផ្អាក​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ hydroxychloroquine រួម​ជាមួយ​នឹង​ថ្នាំ​ផ្សះ azithromycin សម្រាប់​អ្នក​ជំងឺ​ COVID-19​ រហូត​ដល់​ការសិក្សាថ្មី​បន្ថែមត្រូវ​បញ្ចប់​។ ការ​រក​ឃើញ​នេះ​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​ទាំង​ពីរ​នេះ​ជាមួយ​គ្នា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជំងឺ​មហារីក។

ប្រធានាធិបតី​អាមេរិក លោក Trump បាន​ផ្សព្វផ្សាយ​ពី​ថ្នាំ​នេះ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ COVID-19 កាល​ពី​ថ្ងៃ​ទី២១ ខែមីនា។ លោក​អះអាង​បែប​នេះ​ដោយ​ពឹង​ផ្អែក​លើ​ការ​សិក្សា​ដែល​មាន​ជំងឺ​តិច​ជាង​៤០​នាក់។ ប៉ុន្តែ​ថ្មីៗ​នេះ​ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ថ្នាំ​ hydroxychloroquineនេះ​សឹង​តែ​មិន​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ និង​អាច​បង្កើន​ហានិភ័យ​ទៀត។

វេជ្ជបណ្ឌិត Warner Jeremy នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Vanderbilt និង​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​មហារីក​ដែល​ឆ្លង​ COVID-19 ៩២៥​នាក់​ចន្លោះ​ខែ​មិនា និង​មេសា និង​ឃើញ​ថា​៣០%​នៃ​អ្នក​ជំងឺ​បាន​ស្លាប់​ក្នុង​អំឡុងពេល​៣០​ថ្ងៃ​។

លោក Warner បាន​បន្ត​ទៀត​ថា​ការ​រកឃើញ​របស់​លោក​មាន​លក្ខណៈ​ស្រដៀង​ខ្លាំង​ទៅ​នឹង​ការ​សិក្សា​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​នៅ​​ក្នុង​ព្រឹត្តិប័ត្រ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Lancet (Lancet medical journal) ដែល​បាន​សិក្សា​លើ​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យចំនួន ៩៦ ០០០នាក់។ ការ​សិក្សា​នេះ​រក​ឃើញ​ថា​ថ្នាំ hydroxychloroquine បង្កើន​ហានិភ័យ​ស្លាប់ និង​បញ្ហា​ចង្វាក់​បេះដូង​ដល់​អ្នក​ជំងឺ។

វេជ្ជបណ្ឌិត Richard Schilsky ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ASCO ក៏​បាន​លើក​ឡើង​ថា​មិន​ទាន់​មានភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការប្រើ​ប្រាស់​ថ្នាំ hydroxychloroquine ដើម្បី​ព្យាបាល​អ្នក​ជំងឺ COVID-19 ដែល​មាន​ជំងឺ​មហារីក​ និង​ជំរុញ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​រហូត​ដល់​មាន​ទិន្នន័យ​បន្ថែម។

រដ្ឋបាល​ចំណី​អាហារនិង​ឱសថ​របស់សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើ​ថ្នាំ​ទាំង​ពីរ​នេះចូល​គ្នាតែ​​​ក្នុង​ករណី​បន្ទាន់​ប៉ុណ្ណោះ។ រីឯ​រដ្ឋាភិបាល​ប្រទេស​បារាំង អ៊ីតាលី និង​ប៊ែលហ្សិក​នឹងបញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ hydroxychloroquine ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ហើយ​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ផ្អាក​ការ​សិក្សា​ទៅ​លើ​ថ្នាំ​នេះ​ដែរ​ដោយសារ​បញ្ហា​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.channelnewsasia.com/news/world/hydroxychloroquine-risky-for-cancer-patients-12781894

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 29/05/2020
x