home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

ទាហាន​​មួកខៀវកម្ពុជា​ម្នាក់ គឺ​ឧត្តមសេនីយ៍​ទោ ស សាវី ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាលី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា “ខ្ញុំមាន​ការ​សោកស្ដាយ និង​សូមចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជាមួយក្រុមគ្រួសារ​សព លោកឧត្តមសេនីយ៍ទោ ស សាវី ជាកងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​បាន​បាត់បង់ជីវិត ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រទេសម៉ាលី បន្ទាប់​ពី​ឆ្លង​ជំងឺ COVID-19​”

​ឧត្តមសេនីយ៍​ទោ ស សាវី​ បាន​ទៅ​បំពេញ​​​បេសកកម្ម​មនុស្សធម៌ នៅ​ប្រទេសម៉ាលី ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ ។ ក្រៅពី​ឯកឧត្តម​ឧត្តសេនីយ៍ទោ មាន​កង​កម្លាំង​យោធា​មួក​ខៀវកម្ពុជា ២នាក់ទៀត ដែល​​បំពេញ​បេសកកម្ម នៅ​ប្រទេស​ម៉ាលី បាន​ឆ្លង​ជំងឺ COVID-19 ប៉ុន្តែបាន​ជា​សះស្បើយ​ឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ 30/05/2020
x