home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់សប្បាយ​ចិត្តដល់ភ្លេច​ខ្លួនរាំម្នាក់ឯង ពេលដឹងថា​អ្នកជំងឺCOVID-19 ជាអស់

នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់សប្បាយ​ចិត្តដល់ភ្លេច​ខ្លួនរាំម្នាក់ឯង ពេលដឹងថា​អ្នកជំងឺCOVID-19 ជាអស់

ប្រទេស​នូវែលសេឡង់​បាន​លុបចោល​ការ​រឹតត្បិត​ក្នុង​ប្រទេស​ខ្លួន​ក្រោយ​ពី​​អ្នកជំងឺ COVID-19 ជាសះស្បើយអស់ និង​មិន​មាន​ករណី​ឆ្លង​ថ្មីទៀត​។

សារព័ត៌មាន​BBC បានចុះផ្សាយ​កាលពីយប់ថ្ងៃទី៨ ខែមិថុនា ថា​ប្រទេស​នេះ​គឺ​មិន​មាន​ករណី​ឆ្លង​ថ្មី​ជាង​ពីរ​សប្តាហ៍​មក​ហើយ។ លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថាលោកស្រីសប្បាយចិត្ត និង​ «​បាន​រាំ​​បន្តិច​ផង» នៅពេល​បាន​ទទួល​របាយការណ៍​ថា​អ្នក​ជំងឺ​ជា​អស់ និង​មិន​មាន​ករណី​ឆ្លង​ថ្មី។

លោក​ស្រី​បាន​​បន្ត​ទៀត​ថា៖ «យើងបាន​សុវត្ថិភាពជាង​មុន រឹងមាំជាងមុន ប៉ុន្តែ​យើង​នៅ​តែនៅ​លើផ្លូវ​លំបាក​មួយ​ក្នុង​ការ​ត្រលប់​ទៅ​កាន់​ជីវភាព​មុន​ផ្ទុះ​ COVID-19 ដដែល ប៉ុន្តែ​យើង​ក៏​ផ្តោត​លើ​ការ​ឆ្លើយ​តបទៅ​នឹង​សុខភាព​ប្រ​ជា​ជន និង​ការ​បើ​ក​ដំណើរការ​សេដ្ឋកិច្ច​យើង​វិញ​ដែរ…នៅ​ពេល​នេះ​ដែរ​អ្វី​គ្រប់​យ៉ាង​គឺ​មិនទាន់​បញ្ចប់​ទេ ប៉ុន្តែ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ ដូចនេះ​សូមអរគុណ​ នូវែលសេឡង់»។

ប្រទេស​នេះ​បាន​បិទ​ទីក្រុង​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ដែលកំណត់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជា​បួន​កម្រិត និង​បាន​ប្រកាស​ថា​ប្រទេស​ខ្លួន​ស្ថិត​ក្នុង​កម្រិត​ទី​បួន​ដែល​ខ្ពស់​បំផុត​ដោយ​អាជីវកម្ម​ និង​សាលារៀន​ត្រូវ​បាន​បិទ ហើយ​មនុស្ស​គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ផ្ទះ។

ជាង​៥​សប្ដាហ៍​ក្រោយ​មក អាជ្ញាធរ​បាន​​ដាក់​ប្រទេស​នេះ​ក្នុង​កម្រិត​ទី៣ ​នៅ​ក្នុង​ខែ​មេសានិង​អនុញ្ញាតឲ្យ​ហាង​លក់​អាហារ និង​អាជីវកម្ម​មិន​ចាំ​បាច់​មួយ​ចំនួន​បើក​ដំណើរការ​ឡើង​វិញ។ ក្រោយ​ពី​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​សហគមន៍​មាន​ការ​ធ្លាក់​ចុះ ប្រទេស​បាន​ផ្លាស់ប្ដូរ​មក​នៅ​កម្រិត​ទី​២​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា។ តាមពិតទៅ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ប្រទេស​ក្នុង​កម្រិត​ទី១​នៅ ថ្ងៃទី​២២​ ខែ​មិថុនាខាងមុខនេះ ប៉ុន្តែ​បាន​កែប្រែ​ប្រកាស​ប្រទេស​ស្ថិត​នៅ​កម្រិត​ទី១ នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា នេះ​វិញលឿនជាង​ការ​គ្រោង​ទុក​ ក្រោយ​ពី​មិន​មាន​ករណី​ថ្មី​រយៈពេល​១៧​ថ្ងៃ។

ក្រោម​ច្បាប់ថ្មី​ ​សាលារៀន និង​កន្លែង​ធ្វើការ​ទាំងអស់​អាច​ដំណើរការ​បាន។ រីឯ​ពិធី​អាពាហ៍ពិពាហ៍ បុណ្យសព និង​ការ​ដឹកជញ្ជូន​សាធារណៈ​អាច​បន្ត​ដោយ​មិន​មាន​ការ​កំណត់​អ្វី​ទាំងអស់។ សម្រាប់​ការ​រក្សា​គម្លាតសង្គម​​​វិញ​គឺ​មិនតម្រូវឲ្យវ​ចាំ​បាច់​ត្រូវ​តែធ្វើទៀត​ទេ។ ដោយឡែក​ប្រទេស​នេះ​នៅ​តែ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ផ្សេង​ទៀត ហើយ​សម្រាប់​ប្រជាជន​ខ្លួន​ដែល​ត្រលប់​មក​ប្រទេស​វិញ​ត្រូវ​នៅ​ដាច់​ដោយឡែក​រយៈពេល១៤ថ្ងៃ​ដដែល។

គិតមកដល់ថ្ងៃនេះ ប្រទេស​នូវែលសេឡង់​មាន​ករណី​ឆ្លង​សរុប ១ ១៥៤ករណី​ និង​មាន​អ្នក​ស្លាប់ ២២​នាក់​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ COVID-19 កាល​ពី​ចុង​ខែ​កុម្ភៈ ហើយ​ប្រទេស​នេះ​ក៏​ត្រូវបាន​គេ​សរសើរ​ទៅ​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាតត្បាត​នេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/world-asia-52961539

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 09/06/2020
ត្រួតពិនិត្យ​ដោយ ទូច សុខា
x