home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការពារខ្លួនជានិច្ច! COVID-19 អាចចម្លងទៅអ្នកដទៃ ដោយមិនទាន់ដឹងថាខ្លួនឈឺ ឬចេញរោគសញ្ញា

ការពារខ្លួនជានិច្ច! COVID-19 អាចចម្លងទៅអ្នកដទៃ ដោយមិនទាន់ដឹងថាខ្លួនឈឺ ឬចេញរោគសញ្ញា

មាន​ការ​ស្រាវ​​ជ្រាវ​ច្រើន​បង្ហាញ​ថា វីរុស COVID-19 អាច​ចម្លង​ទៅ​អ្នក​ដទៃ មុន​ពេល​ដែល​អ្នក​ជំងឺ​​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ។

លោក​វេជ្ជបណ្ឌិត​ថា អ្នក​ឆ្លង​វីរុស COVID-19 ដែល​មិន​​ចេញ​រោគ​សញ្ញា​​អាច​ចម្លង​ទៅ​អ្នកដទៃ ១ ឬ២ថ្ងៃ​មុន​នឹង​ឈឺ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា ឱកាស​ចម្លង​ទៅ​អ្នក​ដទៃ​ច្រើន​ខ្លាំង។ “មាន​ន័យ​ថា គាត់​អត់​ទាន់​ដឹង​ថា ខ្លួន​ឯង​ឈឺ​ផង គាត់​អា​ចម្លង​ទៅ​អ្នក​ដទៃ​ហើយ រយៈពេល​ដែល​គាត់​អាច​ចម្លង​ទៅ​អ្នក​ដទៃ អាច​មាន​ពី១-២ថ្ងៃ​មុន​គាត់​ឈឺ ឧបមា​ថា ខ្ញុំ​ឈឺ​ថ្ងៃ​ហ្នឹង ចឹង​ខ្ញុំ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​តាំង​ពី២​​ថ្ងៃ​មុន”

តាម​ការ​ពន្យល់​របស់អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជំងឺ​បង្ក​ដោយ COVID-19 ជាទូទៅ មិន​មែន​អ្នក​ឆ្លង​ហើយ ឈឺ​ធ្ងន់​ទាំង​អស់​នោះ​ទេ បើ​តាម​ការ​សិក្សាស្រាវជ្រាវ វីរុស COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ច្រើន​ខ្លាំង​ណាស់ ដោយ​បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​សរុប​មាន​ច្រើន​ជាង​៧លាននាក់ ដែល​​បាន​រក​រោគ​វិនិច្ឆ័យ​ឃើញ តែ​បើ​តាម​ជាក់​ស្តែង អាច​ច្រើន​ជាង​ហ្នឹង អាច៥ ទៅ១០ដង នៃ​ចំនួន​ដែល​រក​ឃើញ។

ការ​អះ​អាង​បែប​នេះ ក៏​ព្រោះ​តែ​ភាគច្រើន​នៃ​អ្នក​ដែល​​ឆ្លង​ហើយ មិន​ឈឺ​នោះ​ទេ មិន​មែន​ថា​វីរុស​មួយ​ចម្លង​មក​មនុស្ស​មួយ​ក្រុម មិន​មែន​១០០% នៃ​មនុស្ស​១ក្រុម​នោះ ឈឺ​ទាំងអស់​នោះ​ទេ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាព​ខុសគ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត។ ក្នុង​នោះ​អ្នក​ឆ្លង COVID-19 ២០% ចេញ​រោគ​សញ្ញា ឯ៨០% ទៀត​ឆ្លង​ហើយ មាន​វីរុស​ក្នុង​ខ្លួន​ហើយ តែ​អត់​ឈឺ​នោះ​ទេ។ “វីរុស​ហ្នឹង​ពេល​ឆ្លង​ម៉ោ ៨០%​នៃ​អ្នក​ដែល​ឆ្លង គាត់​អាច​ឈឺ​ស្រាល ឬ​ក៏​អត់​មាន​ឈឺ​អី​ទាំងអស់ ឬ​គាត់​គ្រាន់​ឈឺ​តិចតួច ឈឺក្បាល ក្តៅខ្លួន ហើយ​គាត់​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង មិន​មែន​ថា​គ្រប់​អ្នក​ដែល​ឆ្លង​វីរុស COVID-19 ចូល​មក​ក្នុង​ខ្លួន ត្រូវ​តែ​ទៅ​ពេទ្យ ឈឺធ្ងន់ ហើយ​អាច​ស្លាប់​ទេ”

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពីម្សិលមិញ បាន ពន្យល់​ជា​ថ្មី​ថា តាមពិត​ទៅ​មាន​មនុស្ស​ឆ្លង​វីរុស​២ក្រុម​ដែល​អាច​ចម្លង​វីរុស​ទៅ​កាន់​អ្នក​ដទៃ​បាន។ ក្រុម​ទី​១ គឺ​អ្នក​ឆ្លង​វីរុស​ដែល​មិន​មាន​ចេញ​រោគសញ្ញា ដូចជា​ក្ដៅ​ខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ជាដើម ដែល​អ្នក​ឆ្លង​វីរុស COVID-19 ខ្លះ មិន​ចេញ​រោគសញ្ញា និង​មិន​ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​សោះ​តែ​ម្ដង។ ចំណែក​ក្រុម​មួយ​ទៀត គឺ​អ្នក​ដែល​មិន​ទាន់​ចេញ​រោគ​សញ្ញា មាន​ន័យ​ថា​អ្នក​ទាំងនោះ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​បន្ទាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 10/06/2020
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x