home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីតម្លៃធ្វើតេស្តរក COVID-19 សម្រាប់ជនបរទេស និងសេវាផ្សេងៗទៀត

មកដឹងពីតម្លៃធ្វើតេស្តរក COVID-19 សម្រាប់ជនបរទេស និងសេវាផ្សេងៗទៀត

កាលពី​ម្សិលមិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​គិតថ្លៃសេវាដែលពាក់ព័ន្ធនឹង COVID-19 ចំពោះ​ជន​បរទេស​ដែល​បាន​មក​ប្រទេស​កម្ពុជា។ ដូចនេះ​មក​មើល​តារាង​តម្លៃ​លម្អិត ដែល​ខាង​ក្រសួង​ដាក់​ដូច​ខាងក្រោម៖

១- ការ​បង់​ថ្លៃ​សម្រាប់​អ្នក​ដំណើរ​ជន​បរទេស​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​រង់ចាំ​យក​សំណាក​វិភាគ រហូត​ដល់​ការ​ចេញ​លទ្ធផល​តេស្ត COVID-19

– ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រលាន​យន្តហោះ ទៅ​មណ្ឌល​សំចត​រង់ចាំ​ធ្វើ​តេស្ត និង​ទទួល​លទ្ធផល​តេស្ត ៥ ដុល្លារ/១ នាក់/១ជើង
– តម្លៃ​យក​សំណាក និង​ដឹក​ជញ្ជូន​សំណាក​ទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ធ្វើ​តេស្ត និង​ការ​ចេញ​លទ្ធផល ១០០ ដុល្លារ/១ដង/១នាក់
– តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​មណ្ឌល​សំចត​ដែល​កំណត់​ដោយ​គណៈកម្មការ​អន្តរក្រសួង ៣០ ដុល្លារ/១ថ្ងៃ/១នាក់
– ថ្លៃ​អាហារ​បី​ពេល ៣០ ដុល្លារ/១ថ្ងៃ/១នាក់

២- ការ​បង់​ថ្លៃ​សម្រាប់​អ្នក​ដំណើរ​អវិជ្ជមាន ដែល​រួម​ដំណើរ​ជាមួយ​អ្នក​ដំណើរ​វិជ្ជមាន​ដែល​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​នៅ​សណ្ឋាគារ ឬ​តាម​

មណ្ឌល​ចត្តាឡឺស័ក​រយៈពេល ១៤ ថ្ងៃ
– ថ្លៃ​ដឹក​ជញ្ជូន ៥ ដុល្លារ/១នាក់/១ជើង
– តម្លៃ​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​មណ្ឌល​ចត្តាឡឺស័ក ៣០ ដុល្លារ/១ថ្ងៃ/១នាក់
– តម្លៃ​យក​សំណាក និង​ដឹក​ជញ្ជូន​សំណាក​ទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ធ្វើ​តេស្ត និង​ការ​ចេញ​លទ្ធផល ១០០ ដុល្លារ/១ដង/១នាក់
– ថ្លៃ​អាហារ​បី​ពេល ៣០ ដុល្លារ/១ថ្ងៃ/១នាក់
– សេវា​បោក​គក់ និង​អនាម័យ ១៥ ដុល្លារ/១/ថ្ងៃ/១នាក់
– សេវា​គ្រូពេទ្យ​ប្រចាំការ​សម្រាប់​រយៈពេល​ចត្តាឡឺស័ក​ក្នុង​មួយ​មណ្ឌល (គិតជា​កញ្ចប់) ៦ ដុល្លារ/១ថ្ងៃ/១នាក់
– សេវា​សន្តិសុខ (គិតជា​កញ្ចប់) ៣ ដុល្លារ/១ថ្ងៃ/១នាក់

៣- ការ​បង់​ថ្លៃ​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​អ្នក​ជំងឺ COVID-19 វិជ្ជមាន​នៅ​មន្ទីរពេទ្យ​រដ្ឋ

– ថ្លៃ​ដឹក​ជញ្ជូន ៥ ដុល្លារ/១នាក់/១ជើង
– ការ​ធ្វើ​តេស្ត (អប្បបរមា​ចំនួន ៤ ដង) ១០០ ដុល្លារ/១នាក់/១ជើង
-ថ្លៃ​បន្ទប់​ក្នុង​មន្ទីរពេទ្យ ៣០ ដុល្លារ/១ថ្ងៃ/១នាក់
– ថ្លៃ​ព្យាបាល រួម​ទាំង​ថ្លៃ​ថ្នាំ អតិបរមា ១៥០ ដុល្លារ/១ថ្ងៃ/១នាក់
– ថ្លៃ​អាហារ​បី​ពេល ៣០ ដុល្លារ/១ថ្ងៃ/១នាក់
– សេវា​បោក​គក់ ១៥ ដុល្លារ/១ថ្ងៃ/១នាក់
– សេវា​សង្គ្រោះ​បន្ទាន់ តាម​តារាង​តម្លៃ​សេវា​ដែល​មាន​ស្រាប់​របស់​មន្ទីរ​ពេទ្យ
– ករណី​ពិនិត្យ ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ៗ តាម​តារាង​តម្លៃ​សេវា​ដែល​មាន​ស្រាប់​របស់​មន្ទីរ​ពេទ្យ​
– បូជា​សព ១៥០០ ដុល្លារ/១នាក់

៤- ការ​ចេញ​លិខិត​បញ្ជាក់​សុខភាព​ពាក់ព័ន្ធ​ជំងឺ COVID-19

– ការ​ធ្វើ​តេស្ត ១០០ ដុល្លារ/១នាក់/១ដង
– ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ៣០ ដុល្លារ/១នាក់/១ដង

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 10/06/2020
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x