home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងច្រានចោលករណីជនជាតិវៀតណាម អាយុ ១៨ ឆ្នាំ ឆ្លង COVID-19 ចេញពីខ្មែរ

ក្រសួងច្រានចោលករណីជនជាតិវៀតណាម អាយុ ១៨ ឆ្នាំ ឆ្លង COVID-19 ចេញពីខ្មែរ

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​​ច្រាន​ចោល​នូវ​ករណី​ជនជាតិ​វៀតណាម ​អាយុ១៨ឆ្នាំ ឆ្លង COVID-19 ចេញ​ពី​កម្ពុជា។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​បន្ទាប់​ពី​សារព័ត៌មាន​​វៀតណាម​ luatvietnam.com បាន​ចុះផ្សាយ​ថា មាន​ករណី​បុរស​ជនជាតិ​វៀតណាម​ម្នាក់ អាយុ១៨ឆ្នាំ ជា​អ្នក​ជំងឺ COVID-19 ធ្វើ​ដំណើរ​ពី​កម្ពុជា​ចូល​វៀតណាម ​តាម​ច្រកទ្វារ​ព្រំដែន ថុងហ្វើក។

ក្នុង​នោះ​ក្រសួង​បាន​បញ្ជាក់​ថា ក្រសួង​បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្តទុកដាក់​បំផុត​ជាមួយ​មន្ទីរសុខាភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ពិសេស​ខេត្ត​ព្រៃវែង ប៉ុន្តែ​មិន​មាន​បុគ្គលជនជាតិ​វៀតណាម​ខាង​លើ​នេះ​នៅ​កម្ពុជា ឬ​ចេញ​ចូល​តាម​ច្រក​ដូច​បាន​លើក​ឡើង​ក្នុង​សារព័ត៌មានខាងលើ​ដែរ។

ផ្ទុយ​ទៅ​វិញ ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​បង្ហាញ​ច្បាស់​ថា បុគ្គល​ជនជាតិ​វៀតណាម​រូប​នោះ​រស់នៅ​ខេត្ត​ដុងថាប់ ប្រទេស​វៀតណាម មិនមែន​រស់នៅ​កម្ពុជា ហើយ​ការ​ចម្លង​នេះ គឺ​មាន​ការ​ឆ្លង​នៅ​ប្រទេសវៀតណាម​នោះ​តែ​ម្តង។

នេះ​ជា​លើក​ទី២ហើយ ដែល​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ករណីជន​ជាតិ​វៀតណាម​ឆ្លង​វីរុស COVID-19 ពី​កម្ពុជា។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 11/06/2020
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x