មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកកំពុងតាមដានមើលជំងឺផ្ដាសាយជ្រូកថ្មីដែលគេរកឃើញនៅលើសត្វជ្រូកនៅប្រទេសចិនដែលមានលក្ខណៈដូចទៅនឹង វីរុស H1N1 ដែលផ្ទុះឡើងកាលពីឆ្នាំ ២០០៩ និងជំងឺផ្ដាសាយរាតត្បាតកាលពីឆ្នាំ ១៩១៨ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាវីរុសកូរ៉ូណាសហរដ្ឋអាមេរិក។
វីរុសផ្ដាសាយជ្រូកថ្មីដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា G4 EA H1N1 នៅមិនទាន់មានការឆ្លងមកកាន់មនុស្សទេ ប៉ុន្តែវីរុសមានលទ្ធភាពឆ្លងមកមនុស្សបាន ហើយក៏អាចបង្កជាជំងឺរាតត្បាតបាន ដោយសារមានការប្រែប្រួលហ្សែន។ គេរកឃើញវីរុសថ្មីនេះ មានលក្ខណៈដូចទៅនឹងវីរុស H1N1 និងមានលក្ខណៈខ្លះដូចវីរុសផ្ដាសាយកើតកាលពីឆ្នាំ ១៩១៨ ដែលរាល់វីរុសផ្ដាសាយទាំងអស់គឺសុទ្ធតែមានសេសសល់លក្ខណៈខ្លះរបស់វីរុសចាស់នេះ រួមទាំងបំណែកផ្សេងទៀតពីភ្នាក់ងារផ្ទុកវីរុសដូចជាសត្វជ្រូកជាដើម។