home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយ​ស្គមអាចប្រឈមកើតជំងឺ Endometriosis ពេល​ចាស់ទៅ

ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយ​ស្គមអាចប្រឈមកើតជំងឺ Endometriosis ពេល​ចាស់ទៅ

ការសិក្សា​មួយ​បាន​រក​ឃើញ​ថាមនុស្ស​​ស្រី​ដែល​ខ្ពស់ និង​ស្គម​កាលពី​វ័យ​កុមារគឺ​មាន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ endometriosis នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់​។

ជំងឺ Endometriosis គឺ​ជា​ស្ថានភាព​ទូទៅ​មួយ​ដែល​កើត​មាន​នៅ​ពេល​ជាលិកា​ស្រដៀង​ទៅ​នឹង​ជាលិកា​នៅ​ជញ្ជាំង​ស្បូន​ចាប់ផ្ដើម​ដុះ​នៅ​កន្លែង​ផ្សេង​ដូចជា​នៅ​អូវែ ឬ​ពោះវៀន​ជាដើម។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម កម្រិត​ឈឺ​ពោះ​ពេល​មាន​រដូវ​ខុស​ពី​ធម្មតា មាន​ការ​ឈឺចាប់​ពេល​រួម​ភេទ ទល់លាមក និង​ពិបាក​ក្នុង​ការ​មាន​កូន។ អ្នក​ស្រាវ​ជ្រាវ​​ជឿ​ថា​ស្ត្រី​ដែល​មាន​ជំងឺ​នេះ​គឺ​មាន​ដល់ទៅ​​១០% និង​ស្ត្រី​មួយ​ចំនួន​គឺ​មិន​អាច​មាន​កូន​បាន​ដែល​នេះ​មក​ពី​មិន​បាន​ទទួល​ការ​ព្យាបាល។

អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Copenhagen និង​មន្ទីរពេទ្យ Frederiksberg បាន​សិក្សា​ទៅ​លើ​ទិន្នន័យ​កម្ពស់ និង​ទម្ងន់​របស់​ស្ត្រី​ចំនួន ១៧០ ០០០នាក់​ដែល​កើត​នៅ​ប្រទេស​ដាណឺម៉ាក​ចន្លោះ​ឆ្នាំ​១៩៣០​ដល់​ឆ្នាំ​១៩៩៦ និង​ទិន្នន័យ​របស់​មន្ទីរពេទ្យ​ទៅ​លើ​ជំងឺ endometriosis ឬ​ adenomyosis (ស្ថានភាព​នេះ​កើត​មាន​នៅ​ពេល​ជាលិកា​ដូច​នឹង​ជញ្ជាំង​ស្បូន​រក​ឃើញ​នៅ​ជញ្ជាំង​សាច់ដុំ​ស្បូន​) នៅ​ចន្លោះ​ឆ្នាំ​១៩៩៧ដល់​ឆ្នាំ​២០១៧។ អ្នកទាំង​នោះ​​រកឃើញថា​ក្នុង​ចំណោម​ស្ត្រី​ទាំងអស់​ក្នុង​ការ​សិក្សា​មានចំនួន​​ ២ ១៤៩​នាក់​មាន​ជំងឺ endometriosis នេះ និង​១ ៤១០​នាក់​ទៀត​មាន​ជំងឺ adenomyosis ដែល​ភាគ​ច្រើន​កើត​ទៅ​លើ​អ្នក​មាន​ពិន្ទុ BMI ទាប​អំឡុង​កុមារភាព មានន័យថា​គីឡូ និង​កម្ពស់​មិនស៊ីគ្នា​។

ការ​សិក្សា​បាន​បង្ហាញ​​ថា​ស្ថានភាព​នេះ​ភាគច្រើន​កើត​មាន​លើ​ស្ត្រី​ដែល​មាន​កម្ពស់​ខ្ពស់ និង​រាង​ស្គម​ពេល​ស្ថិត​ក្នុង​យុវភាព។ បើ​គេ​ប្រៀបធៀប​កេ្មងស្រី​ ២នាក់អាយុ​១៣​ឆ្នាំ​ដែល​មាន​កម្ពស់​មធ្យម​ដូចគ្នា អ្នក​ដែល​មាន​ទម្ងន់​តិចជាងផ្អែក​តាម BMI​​ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​វិវត្ត​ជំងឺ endometriosis នេះ ៦%។

អ្នកស្រាវជ្រាវ​បាន​លើក​ឡើង​ពី​ការ​ពន្យល់​សម្រាប់​ទំនាក់ទំនង​រវាង​ជំងឺ endometriosis និង​កម្ពស់​ថា​អាច​ទាក់ទង​ទៅ​នឹង​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន (oestrogen) ដែល​ជា​អ័រម៉ូន​ជួយ​ដល់​ការ​លូតលាស់​ជញ្ជាំង​ស្បូន និង​ការ​លូតលាស់​ពេល​ពេញវ័យ។ យ៉ាងណាមិញ ​ទំនាក់ទំនង​រវាង​ហានិភ័យ​ជំងឺ endometriosis និង​BMI គឺ​នៅ​មាន​ភាព​ស្រពេចស្រពិល​ដោយ​ BMI កាន់តែ​ខ្ពស់ និង​ទម្ងន់​កាន់តែ​ច្រើន​គឺ​ជួយ​ដល់​ការ​ផលិត​អ័រម៉ូនអឺស្ត្រសែន តែ​ការសិក្សា​ថ្មី​បែរ​ជា​​លើកឡើងថា​​ BMI កាន់តែ​ខ្ពស់​គឺ​អាច​ការពារ​ជំងឺ endometriosis។

​ការសិក្សា​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដោយគេ​គិត​ថា​ជំងឺ​ endometriosis គឺ​មិន​សូវ​មាន​អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ ហើយ​ការ​សិក្សា​ថ្មី​នេះ​គឺពឹង​ផ្អែក​ទៅលើ​កំណត់ត្រា​មន្ទីរពេទ្យ​ ដែល​នេះ​បង្ហាញ​ថា​ការ​រក​ឃើញ​របស់​ការ​សិក្សា​នេះ​គឺ​សំដៅ​ទៅ​លើ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ និង​មិនបាន​រួម​បញ្ចូល​អ្នក​ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺនេះទេ​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.nhs.uk/news/pregnancy-and-child/height-and-weight-childhood-may-be-linked-risk-endometriosis/

https://www.theguardian.com/society/2020/mar/10/women-who-were-tall-and-lean-in-childhood-more-at-risk-of-endometriosis-study

https://www.independent.co.uk/life-style/health-and-families/endometriosis-girls-tall-lean-childhood-study-university-of-copenhagen-a9390211.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 09/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល