នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ០៩នាក់បន្ថែមទៀត ដែលអ្នកទាំងនោះ គឺជាអ្នកធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី។
ករណីវិជ្ជមាន COVID-19 ថ្មី ទាំង៩ នាក់នោះជាបុរសជនជាតិខ្មែរទាំងអស់ ដែលទើបវិលត្រឡប់មកពីអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរមកប្រទេសម៉ាឡេស៊ី ហើយមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ។ បន្ទាប់ពីធ្វើតសេ្តឃើញ អ្នកឆ្លងថ្មីទាំងអស់ ត្រូវបានក្រសួងរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ហើយអ្នករួមដំណើរទាំង ៧០ នាក់បន្តធ្វើចត្តាឡីស័ក្តនៅមណ្ឌលជម្ពូវ័ន្ត ១ រយៈពេល ១៤ ថ្ងៃ។
គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 សរុបចំនួន ១៦៥ នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយចំនួន ១៣៣ នាក់។