home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងបកស្រាយ ករណីបញ្ជូនមនុស្ស ៨ នាក់ នៅឫស្សីកែវ ទៅធ្វើចត្តាឡីស័កទាំងយប់

ក្រសួងបកស្រាយ ករណីបញ្ជូនមនុស្ស ៨ នាក់ នៅឫស្សីកែវ ទៅធ្វើចត្តាឡីស័កទាំងយប់

កាលពី​យប់មិញ​នេះ​មាន​ការ​ចែករំលែក​ព័ត៌មាន​ថា «៨ នាក់​ក្នុង​ខណ្ឌ​ឫស្សីកែវ ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក COVID-19 ៩ នាក់ ត្រូវ​បាន​បញ្ជូន​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ សែនហាយ ទាំង​យប់​ថ្ងៃ​ទី ១៣ .០៧. ២០២០ ដោយ​រថយន្ត Ambulance មន្ទីរពេទ្យ»។

ក្រោយ​ទទួល​ដំណឹង​នេះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ធ្វើ​ការ​ស្រាវជ្រាវ​បញ្ហា​នេះ រួច​ក៏​ផ្ដល់​ដំណឹង​តាម​រយៈ​សារក្នុង Group Telegram ថា ការ​ដឹក​អ្នក​ទាំង ៨ នាក់​នោះ មិនទាន់​អាច​ថា​ពួកគាត់​មាន​វីរុស COVID-19 នោះ​ទេ។

លោក​ជំទាវ​បន្ត​ទៀត​ថា ពួកគាត់​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​តាម​ជើង​ហោះហើរ​ផ្សេង ដែល​មិន​មាន​វិជ្ជមាន​វីរុស COVID-19។ តែ​ដោយសារ​ពួកគាត់​ជា​អ្នក​ដែល​បាន​ស្នាក់​នៅ​រង់ចាំ​លទ្ធផល​តេស្ត​នៅ​ទី​តាំង​មួយ (ក្នុង​ជាន់​ខុស​គ្នា) ដែល​មាន​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ ដែល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស COVID-19 ក្នុង​ពេល​ថ្មី​ៗ​នេះ​ចំនួន ២៤នាក់ ដូច្នេះដើម្បី​ស្រាវជ្រាវ​បន្ថែម​ ក្រែង​មាន​ការ​ចម្លង​បន្ត​គ្នា​ពី​អ្នក​ជំងឺ COVID-19 ដែល​បាន​រក​ឃើញ​នោះ និង​ដើម្បី​ការពារ​ការ​ចម្លង​បន្ត​គ្នា​ជាយថាហេតុ ក្រុម​គ្រូពេទ្យ​ក៏​បាន​នាំ​ពួកគាត់​ឲ្យ​ទៅ​ធ្វើ​ចត្តាឡឺស័ក​ចំនួន ១៤ ថ្ងៃ​តាមដាន​សុខភាព​បន្ត​ទៀត​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 15/07/2020
x