តាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២០ នេះបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ០៥ នាក់បន្ថែមទៀត។
ករណីអ្នកវិជ្ជមាន COVID-19 ថ្មី នេះគឺជាជាបុរសជនជាតិខ្មែរ ២ នាក់ ស្រ្តីជនជាតិខ្មែរ ១ នាក់ និងបុរសជនជាតិអាមេរិក ២នាក់ ករណីបុរសអាយុ ៣៤ ឆ្នាំ និងកូនប្រុសបង្កើតអាយុ ៥ ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្ដាយនៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត តែស្រ្តីទាំង ២ មានលទ្ធផលតេស្តអវិជ្ជមាន covid-19 លើកទីមួយ។ បន្ទាប់ពីធ្វើតសេ្តឃើញ អ្នកឆ្លងថ្មីទាំងអស់ ត្រូវបានក្រសួងរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ រីឯស្រ្តីអាយុ ៦០ ឆ្នាំ រស់នៅសហដ្ឋអាមេរិក និងស្នាក់នៅបច្ចុប្បន្ននៅបុរីប៉េងហួតបឹងស្នោរ មានរោគសញ្ញាហៀរសម្បោរ ស្រដៀងផ្ដាសាយ តាំងពីថ្ងៃ ១២ ខែកក្កដា ឆ្នាំ ២០២០។