home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម្ចាស់គ្លីនិក​នៅ​បង់ក្លាដែស​ច្រើន​រូប​ត្រូវឃាត់ខ្លួន​ក្រោយ​ចេញលទ្ធផលតេស្ដ COVID-19 ក្លែងក្លាយ

ម្ចាស់គ្លីនិក​នៅ​បង់ក្លាដែស​ច្រើន​រូប​ត្រូវឃាត់ខ្លួន​ក្រោយ​ចេញលទ្ធផលតេស្ដ COVID-19 ក្លែងក្លាយ

ម្ចាស់​គ្លីនិក​នៅ​ប្រទេស​បង់ក្លាដែសមួយ​រូប​បន្ថែម​ទៀត​​​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ក្រោយ​ពី​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធផល​តេស្ដ​​ជំងឺ COVID-19 ក្លែងក្លាយ​ដល់អតិថិជន​របស់​ខ្លួន ​។

គ្រូពេទ្យ​រូប​នេះ​មាន​ឈ្មោះ​ Mohammad Shahed អាយុ​៤២​ឆ្នាំ​ ​ត្រូវ​បាន​ឃាត់​ខ្លួនកាលពី​ថ្ងៃទី១៥ ខែកក្កដា ​​ពេល​កំពុង​រត់​គេច​ទៅ​ប្រទេស​ឥណ្ឌា​​ក្រោយ​ពី​ប៉ូលិស​តាម​ចាប់​រយៈពេល​៩​ថ្ងៃ ​ដោយ​ចោទ​ថា​​បាន​ចេញ​វិញ្ញាបនបត្រ​សុខភាព​ទាក់ទង​ទៅ​នឹង​លទ្ធផល​តេស្ដ​ជំងឺ COVID-19 ក្លែង​ក្លាយ និង​មិន​បាន​ធ្វើ​តេស្ដ​ត្រឹមត្រូវ។ បុរស​រូប​នេះ​គឺជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១២​នាក់​ផ្សេង​​​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាក់ទង​ទៅ​នឹង​ការ​ឆបោក​នេះ។

គ្លីនិក​ទាំង​ពីរ​របស់​គ្រូពេទ្យ​រូប​នេះ​បាន​ធ្វើ​តេស្ដ​ COVID-19 លើ​មនុស្ស​១០ ៥០០​នាក់​ដែល​ក្នុង​នោះ​មាន​៤ ២០០​នាក់​បាន​ធ្វើ​តេស្ដ​ត្រឹមត្រូវ និង​៦ ៣០០នាក់​ទៀត​គឺ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជក់​សុខភាព​ដោយ​មិន​បាន​ធ្វើ​តេស្ដ​ទេ។ ក្រៅ​ពី​ចេញ​វិញ្ញាបនបត្រ​ក្លែងក្លាយ មន្ទីរពេទ្យ​របស់​ជន​សង្ស័យ​ខាង​លើ​​ក៏​បាន​យក​ល្អ​ថ្លៃ​ព្យាបាល​ពី​អ្នកជំងឺ​ទាំង​ដែល​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ថា​នឹង​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។ លោក Shahed មិនមែន​ជា​មនុស្ស​ដំបូង​ដែល​ប៉ូលិស​បាន​ឃាត់​ខ្លួន​ចំពោះ​​ការ​ឆបោក​​នេះ​ទេ។ កាល​ពី​សប្ដាហ៍​មុន ក៏​មាន​ម្ចាស់​មន្ទីរពេទ្យ​ឯកជន​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វិញ្ញាបនបត្រ​សុខភាព​​ក្លែងក្លាយ​ដោយ​មិន​បាន​តេស្ដ​ត្រឹមត្រូវនេះ​ដែរ​។

អ្នក​ជំនាញ​បាន​ព្រមាន​ថា​ការ​ចេញ​លិខិត​ក្លែង​ក្លាយ​បែប​នេះ​អាច​ធ្វើឲ្យ​ស្ថានភាព​ឆ្លង​ក្នុង​ប្រទេស​កាន់តែ​អាក្រក់​ថែមទៀត​​​និង​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នកត្រូវ​​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង​​ផង​ដែរ។​

គិត​មក​ថ្ងៃទី១៧ ខែ​កក្កដា ​នេះ ប្រទេស​បង់ក្លាដែស​មាន​អ្នក​ឆ្លង​សរុប​ជិត​២០ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​ ១០ម៉ឺន​នាក់ និង​អ្នក​ស្លាប់ជាង​២ ៤០០​នាក់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.aljazeera.com/news/2020/07/bangladesh-arrests-hospital-owner-fake-coronavirus-results-200716033249660.html


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ទូច សុខា
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 17/07/2020
x