home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មានអ្នកឆ្លង COVID-19 ថែម ២៦ ករណីទៀតសុទ្ធសឹងជាបុរស

មានអ្នកឆ្លង COVID-19 ថែម ២៦ ករណីទៀតសុទ្ធសឹងជាបុរស

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល ថ្ងៃ ២១ ខែ កក្កដា ឆ្នាំ ២០២០ នេះបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ២៦ នាក់​បន្ថែម​ទៀត ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​អេហ្ស៊ីប រុស្សី និង​អាកាសចរណ៍​កូរ៉េ។

ក្នុង​ករណី​វិជ្ជមាន COVID-19 ថ្មី នេះ​គឺជា​បុរស​ជនជាតិ​ខ្មែរទាំងអស់ ដែល​អ្នក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​​អេហ្ស៊ីប ៥ នាក់ និងរុស្សី ២០ នាក់ ដែល​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី (MH754) មក​ដល់​កម្ពុជា​នា​ថ្ងៃ​ទី​១៩ ខែ កក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ១០:៤០ នាទី​ព្រឹក។ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​មក​កូរ៉េ​ខាងត្បូង។

ថ្ងៃនេះក៏មានអ្នកជាសះស្បើយ ៤ នាក់​បន្ថែមទៀត​ដែរ ៣ នាក់​ក្នុង​ចំណោមអ្នក​ជាសះស្បើយ​ថ្មី​ គឺជាអ្នក​ទើប​វិល​មកពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌី និង​ម្នាក់​ទៀត​ជា​បុរស​វិលមកពីឥណ្ឌូណេស៊ី។

សរុប​តួលេខ​អ្នកឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ១៩៧នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ១៤០ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៥៥ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់។

COVID-19 COVID-19

COVID-19

COVID-19

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 21/07/2020
x