home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បុរសម្នាក់ស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ

បុរសម្នាក់ស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ

បុរសខ្មែរ​ម្នាក់​​ស្លាប់​ក្នុង​បន្ទប់​ធ្វើចត្តាឡីស័ក នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាល​ពី​យប់​មិញនេះ។ ក្រុម​ការងារ Hello គ្រូពេទ្យ​បាន​ទាក់​ទង​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ត្បូងឃ្មុំ ដើម្បី​លម្អិត​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់​ទង​បាន។

ប៉ុន្តែ​មុននេះ​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានថ្លែង​ប្រាប់ Fresh News ថា បុរស​នោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ មិន​មែន​ស្លាប់​ដោយសារ COVID-19 ឡើយ។ “វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គរ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយ​យកមកលេបផងដែរ”។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃ មុនចូលមកដល់កម្ពុជាវិញ។ ពេល​មក​ដល់​កម្ពុជា បុរស​នោះ​តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយ​ឡែក​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​វិញ មិន​បាន​បញ្ជាក់​បន្ថែម​ពី​មូលហេតុ​នាំ​ឲ្យ​បុរសខាង​លើ​ស្លាប់​នោះ​ទេ ដោយ​លោក​ជំទាវ​ឆ្លើយ​តប​ថា “ខ្ញុំ​ឃើញ​ខាង​មន្ទីរ​សុខាភិបាល​ឆ្លើយ​ជូន​អ្នក​សារព័ត៌មាន​ហើយ។ បើខ្ញុំមាន​ព័ត៌មាន​បន្ថែម ខ្ញុំ​នឹង​ជម្រាប​ជូន​ទៀត”។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ 23/07/2020
x