home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទាហានមួកខៀវកម្ពុជាទើបមកពីម៉ាលីឆ្លង COVID-19 ៤ នាក់ក្នុងនោះមានស្ត្រីម្នាក់ផងដែរ!

ទាហានមួកខៀវកម្ពុជាទើបមកពីម៉ាលីឆ្លង COVID-19 ៤ នាក់ក្នុងនោះមានស្ត្រីម្នាក់ផងដែរ!

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល​នៅថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២០ នេះ​មាន​ករណី​ឆ្លង COVID-19 ថ្មី ៤ ករណី​ថែម​ទៀត ដែល​ជា​ទាហាន​មួក​ខៀវ​កម្ពុជា​​ទៅ​បំពេញ​ភារកិច្ច​ឲ្យ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី និង​ទើប​ចប់​បេសកកម្ម​វិល​មក​មាតុ​ភូមិ​វិញ។

ក្នុង​ចំណោម​អ្នក​ឆ្លង COVID-19 ថ្មី​ទាំង ៤ នាក់ មាន​ស្ត្រី​ម្នាក់​ផង​ដែរ ដោយ​បុរស​ ៣ នាក់​ក្រសួង​បាន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង​ស្រ្តីត្រូវសម្រាកព្យាបាលនៅ​មន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

ក្រុម​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ​របស់​កម្ពុជា​សរុប ៨០ នាក់ ស្រី ៧ នាក់ បាន​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាលី​មក​កាន់​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ ២០២០ ដែល​តេស្ត​លើក​ទី​១ របស់​អ្នក​មក​វិញ​ទាំង​អស់​នោះ គឺ​អវិជ្ជមាន COVID-19 ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​កង​ទ័ព​អង្គការ​សហប្រជាជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ។ នៅ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ក្រុម​នេះ តេស្ត​លើក​ទី​២ ត្រូវ​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២០ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន COVID-19 ៤ នាក់។

សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២០២ នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ១៤២ នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៥៨ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់។

COVID-19 COVID-19

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 24/07/2020
x