កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់សាលាឯកជន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងអប់រំយុវជន និងកីឡា ត្រូវប្រកាសលើកពេលទៅថ្ងៃផ្សេងវិញ។
សម្រាប់ការប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន រយៈពេល ២ ថ្ងៃនោះ ត្រូវពន្យារពេល ដោយសារការកំណត់កាលបរិច្ឆេទក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ដោយកំណត់យកថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២០ សម្រាប់ប្រឡង ចំថ្ងៃដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិក កម្មករឈប់សម្រាប់ការងារនៅថ្ងៃទី ១៧ ទី ១៨ ទី ១៩ ទី ២០ ទី ២១ ខែសីហា ឆ្នាំ ២០២០ ចំថ្ងៃប្រឡង ក្រសួងសូមកែសម្រួលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សា ឯកជនសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ទៅជាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ វិញ។