ក្រសួងសុខាភិបាលចេញឲ្យដឹងថានៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នេះ បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ១ ករណីទៀតប៉ុណ្ណោះដែលជាមន្ត្រីទូតអាមេរិក ហើយអ្នកជាសះស្បើយកើនថែម ៨ នាក់។
មន្រ្តីទូតជាន់ខ្ពស់អាមេរិកដែលផ្ទុក COVID-19 នោះគឺជាបុរស និងបានដាច់ដោយឡែកនៅស្ថានទូតអាមេរិក រាជធានីភ្នំពេញ។ ចំណែកអ្នកជាសះស្បើយថ្ងៃនេះវិញគឺជាជនជាតិខ្មែរ ៧ នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។ ចំណែកស្ត្រី ១ នាក់ មន្ត្រីស្ថានទូតក៏បានជាសះស្បើយផងដែរ។