home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្ដៅៗ! វៀតណាមរាយការណ៍ករណីស្លាប់លើកដំបូងដោយសារ COVID-19

ក្ដៅៗ! វៀតណាមរាយការណ៍ករណីស្លាប់លើកដំបូងដោយសារ COVID-19

សារព័ត៌មាន​វៀត​ណាម​បាន​ចេញ​ផ្សាយ​នៅ​រសៀលថ្ងៃទី៣១ ខែកក្កដា នេះថា​ អាជ្ញាធរ​​វៀតណាម​បាន​ប្រកាស​ឲ្យ​ដឹង​ពី​​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ COVID-19​។

សារព័ត៌មាន Tuoi Tre បាន​ចុះ​ផ្សាយ​ថា​ ករណី​ស្លាប់​ដំបូង​គឺជា​អ្នក​ជំងឺ​ភេទ​ប្រុស​វ័យ​ខ្ទង់​៧០​ឆ្នាំ​ដែល​បាន​ស្លាប់​ដោយ​សារ​​ជំងឺ COVID-19 និងជាអ្នក​​មាន​ទី​លំនៅ​នៅ​ខេត្ត Quang Nam។ ក្រសួង​សុខាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​ស្លាប់​គឺ​មក​​ពី​ផលវិបាក​នៃ​ជំងឺ​ COVID-19។

តាម​សារព័ត៌មាន​ដដែល​​បុរស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដាណាង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា និង​រក​ឃើញ​ថា​មាន​ជំងឺ​តម្រងនោម​ដំណាក់កាល​ចុង​ក្រោយ ហើយ​អ្នក​ជំងឺ​នេះ​បាន​ទទួល​ការ​ព្យាបាល​ដោយ​លាង​ឈាម។ អ្នកជំងឺ​រូប​នេះ​ក៏​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែរ​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ស្លោកបេះដូង ខ្សោយ​បេះដូង និង​ជំងឺ​រលាក​សួត។

យ៉ាង​ណាមិញ បុរស​វ័យខ្ទង់​៧០​ឆ្នាំ​រូប​នេះ​ទើប​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កណ្ដាល​នៅ​ទីក្រុង Hue កាល​ពី​ថ្ងៃ៣០ ខែ​កក្កដា​ដោយសារ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និងបាន​ស្លាប់​នៅ​មួយ​ថ្ងៃ​បន្ទាប់​។

គិត​ដល់​ថ្ងៃ​នេះ ករណី​ឆ្លង​ក្នុង​ស្រុក​ដែល​កើត​មាន​ម្ដង​ទៀត​មាន​ចំនួន ៩៣​ករណី។ ចំណែក​ឯ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​មាន ៥០៩​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ ៣៧៣​នាក់ និង​ស្លាប់​ម្នាក់​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ទូច សុខា
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 31/07/2020
x