ករណីអ្នកផ្ទុក COVID-19 ជាបុរសទាំងអស់ ដែល ៣ នាក់មកពីប្រទេសរុស្សីបានធ្វើចត្តាឡីស័កនៅមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារក្នុងខេត្តកំពង់ស្ពឺ ដែលបានមកដល់កម្ពុជាតាំងពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ ម្ល៉េះ។ ចំណែកលទ្ធផលទម្រាំដឹងថាមានផ្ទុក COVID-19 គឺធ្វើតេស្ត ៦ លើកដែលលទ្ធផលវិជ្ជមាននៅថ្ងៃ ១២ ខែសីហា ឆ្នាំ ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺរូបនោះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំណែកបុរសម្នាក់ទៀតអាយុ ២៧ ឆ្នាំរស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺជាអ្នកឥណ្ឌូណេស៊ី កាលពីថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២០ ហើយដឹងថាមាន COVID-19 ទាល់តែការធ្វើតេស្ដលើកទី ៥ ដោយទទួលលទ្ធផលវិជ្ជមាននៅថ្ងៃ ១២ សីហា ឆ្នាំ ២០០ ហើយបច្ចុប្បន្នអ្នកជំងឺរូបនោះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសីហនុ ត្បូងឃ្មុំ (ក្រុងសួង)។