តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃនេះបានឲ្យដឹងថា គ្មានករណីឆ្លង និងជាសះស្បើយថ្មីឡើយ។ តែមានអ្នករត់គេចពីកន្លែងធ្វើចត្តាឡីស័ក ដែលសង្ស័យវិជ្ជមាន COVID-19 នៅខេត្តសៀមរាប។
តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃនេះបានឲ្យដឹងថា គ្មានករណីឆ្លង និងជាសះស្បើយថ្មីឡើយ។ តែមានអ្នករត់គេចពីកន្លែងធ្វើចត្តាឡីស័ក ដែលសង្ស័យវិជ្ជមាន COVID-19 នៅខេត្តសៀមរាប។
កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ មន្ទីរសុខាភិបាលខេត្តសៀមរាបបានរាយការណ៍ថាមានអ្នករត់គេច ដោយមានជាប់សង្ស័យថាផ្ទុក COVID-19 ដោយបច្ចុប្បន្នកំពុងរង់ចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ អ្នកដែលរត់គេចនោះគឺជាបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មកទល់ពេលនេះ អាជ្ញាធររកមិនទាន់ឃើញទេ។
ក្រសួងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាផ្ដល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត ឫទាក់ទងលេខ ១១៥ ឫតាមលេខទូរស័ព្ទដែលមានផ្ដល់ជូននៅក្នុងសេចក្ដីជូនព័ត៌មាន។ ប្រសិនបើឃើញបុរសនេះ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា ២១៖១៥ នាទីនៃថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះរួចហើយ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕