នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថាមានអ្នកឆ្លង COVID-19 ថ្មី ១ ករណីថែមទៀត ហើយក៏មានអ្នកជាសះស្បើយ ១ នាក់ដូចគ្នាដែរ។
អ្នករកឃើញថាឆ្លងថ្ងៃនេះជាជនជាតិខ្មែរ និងបានធ្វើដំណើរពីកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃ ០៧ ខែ តុលា ឆ្នាំ ២០២០។ បច្ចុប្បន្នបុរសវ័យ ២៩ ឆ្នាំរូបនោះក្រសួងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៣ ឆ្នាំមានអាសយដ្ឋាននៅឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក។ ក្រោយតេស្តអវិជ្ជមាន COVID-19 ២ ដងរួចមក ស្រ្តីរូបនោះត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៨២ នាក់ (ស្ត្រី៥៦នាក់ និងបុរស ២២៦ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៧ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៥ នាក់ មន្ទីរពេទ្យខេត្តសៀមរាប ២ នាក់ និង ៣ នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។