តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ថ្ងៃនេះកម្ពុជាបន្តរកឃើញជនបរទេសឆ្លង COVID-19 ១ ករណីទៀត

    ថ្ងៃនេះកម្ពុជាបន្តរកឃើញជនបរទេសឆ្លង COVID-19 ១ ករណីទៀត

    រក​ឃើញ​មាន​អ្នក​ឆ្លង COVID-19 ថ្មី ១ ករណី​ទៀត​ហើយ ដែល​ជា​ជន​បរទេស​ចូល​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ០៨ ខែ តុលា ឆ្នាំ ២០២០ កន្លង​ទៅ និង​គ្មាន​អ្នក​ជា​សះស្បើយ​ដែរ។

    អ្នក​ឆ្លង​ថ្មី​នោះ​គឺជា​ស្ត្រី​ជនជាតិ​បារាំង អាយុ ៣៣ ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ ដោយ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បច្ចុប្បន្ន​ស្រ្តី​រូប​នោះ​ក្រសួង​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និង​បុរស ២២៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៧ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៦ នាក់ មន្ទីរពេទ្យ​ខេត្ត​សៀមរាប ២ នាក់ និង ៤ នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    COVID-19

    COVID-19

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 10/10/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: