ថ្ងៃនេះមានអ្នកជាសះស្បើយពី COVID-19 ២ នាក់គឺជាបុរសជនជាតិបារាំង និងស្រ្តីជនជាតិឥណ្ឌា ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។ នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រោយពេលព្យាបាលជិត ២ សប្ដាហ៍កន្លងមកបុរសវ័យ ២៧ ឆ្នាំ និងស្ត្រីវ័យ ៣៤ ឆ្នាំត្រូវក្រសួងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ២ ដង។