អ្នក​មកពីជប៉ុនធ្វើចត្តាឡីស័ក ១៣ ថ្ងៃទើបរកឃើញឆ្លង COVID-19

    អ្នក​មកពីជប៉ុនធ្វើចត្តាឡីស័ក ១៣ ថ្ងៃទើបរកឃើញឆ្លង COVID-19

    នៅ​ព្រឹក​នេះ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​បន្តបន្ទាប់​ទៀត​ហើយ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ចំណែក​អ្នក​ជាសះស្បើយ​វិញ​ក៏​គ្មាន​ភាព​ប្រែប្រួល​ដែរ។

    អ្នក​ដែល​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា​ផ្ទុក COVID-19 គឺស្រ្តីជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​អស័យដ្ឋាន​នៅ​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ ជា​អ្នក​មកពី​ប្រទេស​ជប៉ុន និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២០។ ស្ត្រី​រូបនោះ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 បន្ទាប់ពីធ្វើ​ចត្តាឡីស័កថ្ងៃទី ១៣ ហើយ​បន្ទាប់​ពី​តេស្ត​វិជ្ជមាន​ ​ក្រសួង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩២ នាក់ (ស្ត្រី៥០នាក់ និង​បុរស ២៣៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៩ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៦ និង​ស្ត្រី ៣ នាក់។

    COVID-19
    COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 02/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត