រដ្ឋមន្ត្រីការបរទេសហុងគ្រីរកឃើញឆ្លង COVID-19 ពេលទៅដល់ថៃ ខណៈទើបចប់ទស្សនកិច្ចពីកម្ពុជា

    រដ្ឋមន្ត្រីការបរទេសហុងគ្រីរកឃើញឆ្លង COVID-19 ពេលទៅដល់ថៃ ខណៈទើបចប់ទស្សនកិច្ចពីកម្ពុជា

    យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ហុង​គ្រី MTI​ បាន​ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី Peter Szijjarto ឆ្លង COVID-19 ខណៈ​ពេល​ដែល​លោក​ទៅប្រទេសថៃ ហើយទើប​ចប់​បេសកកម្ម​ពី​ប្រទេស​កម្ពុជា។

    រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​រូប​នោះ ដែល​ទើប​តែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ និង​បាន​រក​ឃើញ​ឆ្លង COVID-19 អំឡុង​ពេល​ដាក់​ចត្តាឡីស័ក​ពេល​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ព្រោះ​តែ​ផ្ទុក​មេរោគ ទើប​ជំនួប​រវាង​លោក និង​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​លុបចោល​។ គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Peter Szijjarto បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន។

    ចំពោះ​បញ្ហានេះដែរលោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅក្នុង Telegram ថា មិន​បានទទួល​ព័ត៌មាន​នេះ​ទេ ហើយ​បច្ចុប្បន្ន​កំពុង​បេសកកម្ម​នៅ​តាម​ខេត្ត។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 04/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត