អង្គរក្ស​ខ្មែរ​ការ​ពារប្រតិភូហុងគ្រី រកឃើញមាន​ផ្ទុក​កូវីដ១៩

    អង្គរក្ស​ខ្មែរ​ការ​ពារប្រតិភូហុងគ្រី រកឃើញមាន​ផ្ទុក​កូវីដ១៩

    នៅ​ល្ងាច​ថ្ងៃទៅ​៧ ខែ​វិច្ឆិកា នេះ​ មាន​សេចក្ដី​រាយការណ៍ថា​អង្គរក្ស​ជនជាតិខ្មែរ​​បាន​ការ​ពារ​ផ្ទាល់​គណៈប្រតិភូ​ហុងគ្រី ដែល​បាន​​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​កាលពី​ដើមសប្ដាហ៍នេះ ​តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩។

    អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បាន​ចែក​រំលែក​​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​លើក​ឡើង​ថា​អង្គរក្ស​ខ្មែរ​រូប​នេះ​មាន​វ័យជាង​៣០​ឆ្នាំ និង​ជា​អ្នកបាន​ចូល​រួម​ការ​ពារ​ផ្ទាល់​គណៈប្រតិភូហុងគ្រី​​​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូីវីដ​១៩។

    ទន្ទឹម​នឹង​នេះដែរ ក៏​មាន​ការ​ចែក​រំលែក​សារជាសំឡេង​​ដែល​គេ​ជឿថា​ជា​សំឡេង​របស់​សម្តេច ហ៊ុន សែន ក៏​បាន​បញ្ជាក់ថា​សម្តេច​បាន​ទទួល​ដំណឹង​ពី​​ករណី​អង្គរក្ស​​ជន​ជាតិ​ខ្មែរ​បាន​ឆ្លង​កូវីដ​១៩​។ បើ​តាម​សារ​សំឡេង​នោះ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​មាន​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ធ្វើ​ចត្តាឡីស័កឲ្យ​បាន​ហ្មត​ចត់ ចៀសវាង​ការ​ឆ្លង​ចូល​សហគមន៍។

    បើ​តាម​សំណេរ​របស់សម្តេច ហ៊ុន សែន សរសេ​រលើទំព័រហ្វេស​បុក​នៅ​រសៀល​នេះដែរ បាន​បញ្ជាក់ថា​មាន​មនុស្ស​ជិត​៩០០​នាក់​បាន​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ក្នុង​ដំណើរទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រីការ​បរទេស​ហុងគ្រី។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 07/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត