ស្ត្រី ១ នាក់ឆ្លង COVID-19 បន្ទាប់ពីធ្វើតេស្តលើកទី ២ តែមិនមែនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា

    ស្ត្រី ១ នាក់ឆ្លង COVID-19 បន្ទាប់ពីធ្វើតេស្តលើកទី ២ តែមិនមែនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា

    ក្រសួងសុខាភិបាល​​បាន​ប្រកាស​ថា​មាន​អ្នក​ឆ្លង COVID-19 ១ ករណី​ទៀត​ហើយ ដែល​ជា​ជនជាតិ​បរទេស ហើយ​ក៏​មិនមែន​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា និង​គ្មាន​អ្នក​ជា​សះស្បើយ​ថ្មី​ឡើយ។

    សម្រាប់​អ្នក​ឆ្លង​ថ្មី​នេះ​គឺជា​ស្ត្រី​ជនជាតិ​អាមេរិក ស្នាក់​នៅ​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ដំណើរ​មកពី​សហរដ្ឋអាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០។ តែ​លទ្ធផល​តេស្ត​លើក​ទី​១ គឺ​អវិជ្ជមាន រហូត​ទាល់តែ​លទ្ធផល​តេស្ត​លើក​ទី​២ ទើប​រកឃើញ​វិជ្ជមាន COVID-19 ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​បច្ចុប្បន្ន​ក្រសួង​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​តែម្ដង។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០១ នាក់ (ស្ត្រី៦១ នាក់ និង​បុរស ២៤០ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១៣ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១០ និង​ស្ត្រី ៣ នាក់។

    COVID-19

    COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 11/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត