គិតត្រឹមម្សិលមិញ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកាកើនដល់ជាង ២០០០ នាក់

    គិតត្រឹមម្សិលមិញ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកាកើនដល់ជាង ២០០០ នាក់

    ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ចំនួន​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា មាន​រហូត​ដល់ ២៤៩៧ នាក់​ហើយ ក្នុង​នោះ​លទ្ធផល​វិជ្ជមាន​តែ ៤ ករណី​ប៉ុណ្ណ៉ោះ។

    ដោយ​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ រក​ឃើញ​ថែម ៨៨ នាក់ទៀត ហើយ​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 ទាំងអស់។ គិត​ចាប់ពី​ថ្ងៃ ០៤ ដល់​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ សរុប​ចំនួន​តេស្ត​សរុប ២៤៩៧ សំណាក ក្នុង​នោះ​ធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១៦៨០ និង​លើក​ទី​២ ៨១៧ ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ចំណែក​អ្នក​ឆ្លង​ទាំង ៤ ករណី​ក្រសួង​បាន​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 12/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត