នាយករដ្ឋមន្ត្រីជំរុញឲ្យយកសំណាកពីពលរដ្ឋបាត់ដំបង ព្រោះឯកឧត្តម កើត រិទ្ធ ទៅពិធីមង្គលការ

    នាយករដ្ឋមន្ត្រីជំរុញឲ្យយកសំណាកពីពលរដ្ឋបាត់ដំបង ព្រោះឯកឧត្តម កើត រិទ្ធ ទៅពិធីមង្គលការ

    សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​យក​សំណាក​ពី​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ឲ្យ​បាន​ច្រើន ដោយ​សារ​តែឯកឧត្ដម កើត រិទ្ធ បាន​ទៅ​ចូលរួមពិធីមង្គលការនៅ​ទី​នោះ។

    ឯកឧត្ដម កើត រិទ្ធ គឺជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជំនាញ បាន​ចូល​រួម​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ ជាមួយ​ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​បាន​ឆ្លង COVID-19 ពី​ភរិយា​របស់​លោក។ សម្ដេច​បាន​បញ្ជាក់​ថា ថ្ងៃនេះ​អ្នក​បាត់ដំបង​​យក​សំណាក​មក​ពិនិត្យ​ទើប​បាន ៦ នាក់​តែ​ប៉ុណ្ណោះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 29/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត