home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកឆ្លង COVID-19 ថ្ងៃនេះមានស្ត្រី ៥ កុមារ ១ និងបុរស ២ ជាអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍

អ្នកឆ្លង COVID-19 ថ្ងៃនេះមានស្ត្រី ៥ កុមារ ១ និងបុរស ២ ជាអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​លទ្ធផល​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី COVID-19 ហើយ​សម្រាប់​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ថ្មី ៨ ករណី​ដែល​សុទ្ធសឹងតែ​ជា​អ្នក​អ្នកប៉ះ​ពាល់​ព្រឹត្តិការណ៍​សហគមន៍ និង​គ្មាន​អ្នក​ជា​ថ្មី​ឡើយ។

អ្នក​ឆ្លង​ថ្មី​ទាំង​នោះ​មាន​ស្ត្រី ៥ នាក់​បុរស ២ និង​កុមារ ១ នាក់ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន COVID-19 ទាំង​អស់​គ្នា។ ក្នុង​នោះ​រួម​មាន៖

– ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣៦ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទូល​ទំពូង ១ ខណ្ឌ​ចំការមនជាភរិយារបស់​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ

– ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ២៥ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ឈ្មួញ ខណ្ឌ​សែនសុខ ជាភរិយារបស់​មន្ត្រី​នៅ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា

– ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៤៥ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោគ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ជា​ម្ដាយ​មីង​ស្ត្រី​ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

– ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣០ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​​និរោគ ខណ្ឌ​ច្បារ​អំពៅ​ជា​គ្រួសារ​អ្នក​បើកបរ​អ្នក​ជំងឺ COVID-19

– ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ មិន​មាន​ក្នុង​របាយការណ៍ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​​និរោគ ខណ្ឌ​ច្បារ​អំពៅ​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ COVID-19 ​ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

– បុរស​ជនជាតិ​ខ្មែរ ២៣ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​​និរោគ ខណ្ឌ​ច្បារ​អំពៅ​ ជា​ក្មួយ​អ្នក​ជំងឺ COVID-19 ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា

– កុមារា​ជនជាតិ​ខ្មែរ​អាយុ ០៧ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​​និរោគ ខណ្ឌ​ច្បារ​អំពៅ ជា​ក្មួយ​របស់​អ្នក​ជំងឺ COVID-19 ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា

-បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៤ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​​និរោគ ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ COVID-19 ដែល​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា

អ្នក​ទាំង​អស់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​លទ្ធផល​តេស្ត​វិជ្ជមាន​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣២៣ នាក់ (ស្ត្រី៧១ នាក់ និង​បុរស ២៥២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩៦ នាក់ កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ១១ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ១៩ នាក់​ក្នុង​នោះ​បុរស ១១ នាក់ និង​ស្ត្រី ៨ នាក់ និង​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ ៣ នាក់ ស្រី ២ ព្រមទាំង​បុរស ១ នាក់។

COVID-19

COVID-19

COVID-19 COVID-19

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 30/11/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x