ពេល COVID-19 រាលដាលបែបនេះ បើមានកូនឈឺខ្លាំង ម៉ាក់ប៉ាគួរធ្វើយ៉ាងណា?

    ពេល COVID-19 រាលដាលបែបនេះ បើមានកូនឈឺខ្លាំង ម៉ាក់ប៉ាគួរធ្វើយ៉ាងណា?

    យើង​ដឹង​ហើយ​ថា ការ​រីក​រាលដាល​វីរុសCOVID-19 បាន​ធ្វើ​ឲ្យ​ការ​​ធ្វើ​ដំណើរ មិន​ថា​ទៅ​កន្លែង​ជិត ឬ​ឆ្ងាយ មាន​ផល​លំបាក​ដោយ​សារ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស COVID-19 ហ្នឹងតែ​ម្ដង។ បើ​យើង​មិន​ចាំ​បាច់ យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ ឬ​កន្លែង​ដែល​មាន​មនុស្ស​តិច​មែន​ទែន ប៉ុន្តែ ក្នុង​ករណី​ដែល​មាន​កូន​ឈឺ​អំឡុង​ពេល​នេះ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​ដោយ​វិធី​ណា?

    នៅ​ក្នុង​អំឡុង​ពេល​នេះ ប្រសិន​បើ​ម៉ាក់​ប៉ា​ណា​ដែល​មាន កូន​តូច​ឈឺ​ស្កាត់​ជំងឺ​ណា​មួយ​ក្នុង​សភាព​មិន​ល្អ គួរ​យក​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ប្រការ​ចាំបាច់​ដែល​ម៉ាក់ប៉ា​គួរ​ធ្វើ មិន​ត្រូវ​ទាល់​តែ​កូន​ឈឺ​ខ្លាំង​ទើប សម្រេច​យក​ទៅ​ពិនិត្យ​នោះ​ទេ។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឹ​ទូទៅ។

    លើស​ពី​នេះ វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ទូទៅ រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មាន​អា​អូន​ឈឺ​ត្រឹម​ក្ដៅ​ខ្លួន​ធម្មតា ឬ​ផ្ដាសាយ​ធម្មតា គួរ​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់ ឬ​​ញ៉ាំ​តាម​វេជ្ជបញ្ជា​ធម្មតា​ក៏​បាន។

    មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លង CDC អាមេរិក បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ត្រូវ​ដល់​ថ្ងៃ​ចាក់​វ៉ាក់សាំង​តាម​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ អំឡុង​ពេល​រាតត្បាត​វីរុស COVID-19 មុន​នឹង​ទៅ​ម៉ាក់​ប៉ា​ត្រូវ៖

    ១. ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​កូន បញ្ជាក់​ពី​ថ្ងៃ​ចាក់ និង​សួរ​ព័ត៌មាន​ខ្លះៗ ទាក់​ទង​នឹង​ការ​ផ្ដល់​សេវា​ក្នុង​ពេល​នេះ (ឧទាហរណ៍. គ្លីនិក​នៅ​បើក​ទេ…)
    ២. សួរ​ពី​ជំហាន​នៃ​ការ​ការពារ​រាតត្បាត​ជំងឺ​ COVID-19
    ៣. ផ្ដល់​ដំណឹង​ទៅ​កាន់​គ្រូពេទ្យ​ជាមុន ប្រសិន​បើ​យើង ឬ​កូនៗ​បង្ហាញ​រោគ​សញ្ញា​នៃ​ជំងឺ COVID-19។ល។

    ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​មិន​ត្រូវ​ធ្វេស​ប្រហែស​មិន​ធ្វើ​តាម​ចំណាត់​ការ​ទប់​ស្កាត់​វីរុស​ COVID-19ដូច​ជា លាង​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ស្អាត (រយៈ​ពេល​២០​នាទី/ម្ដង) មិន​ត្រូវ​ទៅ​កន្លែង​មនុស្ស​ច្រើន ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ កណ្ដាស់ ឬ​ក្អក​ត្រូវ​ខ្ទប់​មាត់ ឬ​ច្រមុះ ឬ​កែង​ដៃ។ល។

    Covid-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.cdc.gov/coronavirus/2019-ncov/daily-life-coping/children.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 30/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត