ក្រសួងអនុញ្ញាតឲ្យផ្សារអ៊ីអន១ បើកឡើងវិញក្រោយពិនិត្យគ្មានអ្នកឆ្លង COVID-19

    ក្រសួងអនុញ្ញាតឲ្យផ្សារអ៊ីអន១ បើកឡើងវិញក្រោយពិនិត្យគ្មានអ្នកឆ្លង COVID-19

    ក្រសួង​សម្រេច​អនុញ្ញាត​ឲ្យ​ផ្សារ​ទំនើប​អ៊ីអន​១ បើក​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី ០២ ខែ​ធ្នូ ឆ្នាំ ២០២០ នេះ​តទៅ ក្រោយ​ពិនិត្យ​សំណាក​មនុស្ស ៣ ២០១ នាក់​អវិជ្ជមាន COVID-19 ទាំងអស់។ នេះ​បើ​យោង​តាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល Fresh News ។

    លោកស្រី យក់ សម្បត្តិ បាន​បន្ថែមថា ការ​អនុញ្ញាត​បើក​ដំណើរ​ការ​ផ្សារ​ទំនើប​អ៊ីអន​ឡើង​វិញ ក្រោយ​បាន​បិទ​បណ្តោះ​អាសន្ន​រយៈពេល ៣ ថ្ងៃ ក្រសួង​សុ​ខាភិ​បាល​ក៏​បាន​ពិភាក្សា​ជាមួយ​សាលា​រាជធានីភ្នំពេញ ក៏​ដូច​ជា​មាន​ការ​ស្នើសុំ​ពី​ម្ចាស់​ផ្សារ​ទំនើប​អ៊ីអន​តាម តាមរយៈ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្រសួង​គោរព​ស្នើ​សុំ​សម្តេច​តេជោ ហ៊ុន សែន សុំ​គោល​ការណ៍​បើក​ដំណើរ​ឡើងវិញ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អាជីវករ​ទាំងអស់ អាច​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 02/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត