អង់គ្លេស​អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ក្នុងប្រទេសខ្លួន​ហើយ

    អង់គ្លេស​អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ក្នុងប្រទេសខ្លួន​ហើយ

    ចក្រភព​អង់គ្លេស​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់​សាំង​កូវីដ១៩ របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ឱសថ​របស់​អាល្លឺម៉ង់​ហើយនៅ​ថ្ងៃនេះ និង​​គ្រោង​ចែក​ចាយ​ពាស​ពេញ​​ប្រទេស​​ក្នុង​សប្ដាហ៍​ក្រោយ។

    នៅ​បណ្ដាញ​សង្គម​ Twitter របស់​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស Boris Johnson បាន​សរសេរ​នៅ​រសៀល​នេះ​ថា អាជ្ញាធរ​ប្រទេស​ខ្លួន​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុនPfizer និងBioNTech ហើយ។ លោក​បន្ថែមថា វ៉ាក់សាំង​នេះ នឹង​ត្រូវ​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​នៅ​សប្ដាហ៍​ក្រោយ។ លោក​បន្ត​ថា​ ក្រោយ​ទទួល​បាន​វាក់​សាំង​នេះ ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន និង​ដំណើរ​ការ​សេដ្ឋកិច្ចនឹង​វិល​មក​រក​សភាព​ដើម​វិញ។

    វ៉ាក់សាំងCOVID-19

    សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ​ដែរថា ក្រ​សួង​សុខាភិបាល​អង់គ្លេស នឹង​ពិចារណា​​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​ជន​ងា​យ​រងគ្រោះ​មុន ដូចជា​មនុស្ស​ចាស់ជរា និង​បុគ្គលិក​សុខាភិបាល​មុន​អ្នក​ផ្សេង។

    គួរ​បញ្ជាក់ថា​ ក្រុម​ហ៊ុន​ខាង​លើ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​វ៉ាកសាំង​កូវីដ១៩ ដល់​អង់គ្លេស​ចំនួន​៤០​លាន​ដូស ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១។

    ដូច​គ្នា​ដែរ ខាង​ក្រុម​ហ៊ុន​ធ្លាប់​បាន​អះអាង​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​រហូត៩៥​ភាគរយ និង​មិន​មាន​បញ្ហា​ចោទ​លើ​ផ្នែក​សុវត្ថិភាព​នោះ​ទេ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/12/02/uk/pfizer-coronavirus-vaccine-uk-intl-hnk/index.html?utm_medium=social&utm_content=2020-12-02T07%3A36%3A32&utm_term=link&utm_source=twcnnbrk

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 02/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត